កាលពីចុងខែវិច្ឆិកា កន្លងមកនេះមានស្ថានីយទូរទស្សន៍ថ្មីមួយបានចាប់ផ្ដើមដំណើរការដែលមានឈ្មោះថា Alien Mummies ដែលទូរទស្សន៍នេះគឺស្វែងរកពត៌មានផ្សេងៗដែលទាក់ទងជាមួយនិងបញ្ហាមានសត្វចម្លែក ឬមនុស្សភពក្រៅ។ក្នុងការចាក់ផ្សាយលើកដំបូងរបស់គេ គេបានយករឿងក្ដីមួយមកបំបែកគឺរឿងមានសត្វចម្លែកដែលបានបង្ហាញខ្លួននៅក្នុងតំបន់ Metepec ភាគកណ្ដាលប្រទេសមិចសិចកូ ដែលបានធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។សត្វចម្លែកមួយក្បាលនេះខុសប្លែកពីសត្វដទៃ វាមានកំពស់ជាងកន្លះម៉ែត្រ គ្មានរោម គ្មានសក់ មានក្បាលអំ កន្ទុយវែង ដូចក្នុងរូបខាងក្រោម។ រូបខាងក្រោមនេះគឺជារូបភាពដើមដែលគេបានថតបានកាលពីឆ្នាំ ២០០៧ នាពេលដែលសត្វចម្លែកនេះ បានបង្ហាញខ្លួននៅក្នុងដីចំការមួយ ក្នុងតំបន់ Metepec ភាគកណ្ដាលប្រទេសមិចសិច ម្ចាស់ចំការបានថតវាជាប់ ហើយវាក៏បានរត់គិចចេញទៅយ៉ាងរហ័ស បន្សល់នូវភាពភ្ញាក់ផ្អើល ដល់មនុស្សម្នាក្នុងតំបន់ ហើយមកដល់ពេលនេះក្រុមអ្នករុករកការពិត និងអ្នកវិទ្យាសាស្រ្តកំពុងតែស្វែងរកការពិតជាមួយនឹងស្ថានីយទូរទស្សន៍ Alien Mummies។
រូបភាពសត្វចម្លែកដែលគេថតជាប់ក្នុងឆ្នាំ ២០០៧
រឿងរ៉ាវនេះមិនទាន់នឹងបានបំបែកនៅឡើយ ហើយបើនិយាយដល់អាថ៌កំបាំងលើលោកនេះគឺពិតជានៅមានច្រើនណាស់សូម្បីតែផ្ទៃទឹក នៃមហាសមុទ្ទទាំងអស់ លើពិភពលោកនេះ មនុស្សយើងទើបនឹងបានរុករកអស់ ៥ ភាគរយនៃផ្ទៃសមុទ្ទទាំងមូលតែប៉ុណ្ណោះ។ ចុះលោកអ្នកវិញជឿទេថាវាពិតជាមានសត្វចម្លែករស់នៅបង្កប់ខ្លួនក្នុងពិភពមនុស្ស?
ដោយ៖ ម៉ូកាប្រភពពី៖ K14