នរណាខ្លះដែលកំពុងអានអត្ថបទនេះមានមិត្តកើតថ្ងៃទី ១២ ខែ ១២? បើនិយាយដល់រឿងនេះក្មេងប្រុសម្នាក់រស់នៅ អាឡាបាម៉ា ស.ហ.រ បានប្រារព្ធបុណ្យខួបកំណើតរបស់គេនាថ្ងៃទី ១២ ខែ ១២ឆ្នាំ ២០១២ វេលាម៉ោង ១២ និង ១២ នាទីថ្ងៃត្រង់។
នៅអាមេរិកមានក្មេងច្រើនណាស់ដែលកើតថ្ងៃទី ១២ ខែ ១២ តែសម្រាប់ Kiam Moriya គឺគេបានកើតនាថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០០០ វេលាម៉ោង ១២ និង ១២ ថ្ងៃត្រង់តែម្ដង ដែលមានសំបុត្រកំណើតបញ្ជាក់ត្រឹមត្រូវទៀតផង។
តែបើនៅកម្ពុជាវិញមិនដឹងជាមានប៉ុន្មាននាក់នោះទេ ដែលកើតថ្ងៃទី ១២ ខែ ១២ តែបើតាម Camnewsដឹងនៅលើ Facebook មនុស្សដែលនៅនៅក្នុងបញ្ជីមិត្តរបស់ Account ផ្ទាល់ខ្លួន Camnews ក៏មានជាង៥០ នាក់ដែរដែលត្រូវ Say Happy Birthday ថ្ងៃនេះ តែមិនដឹងថាពិតឬមិនពិត។ កើតថ្ងៃទី ១២ ខែ ១២ត្រូវនឹងថ្ងៃនេះ ១២ ខែ ១២ ឆ្នាំ ២០១២ គឺជារឿងមួយដែលកម្រនឹងមាន ព្រោះចាប់ពីឆ្នាំ ក្រោយទៅគឺគ្មានលេខ ដែលរាប់ដូចគ្នាជាលំដាប់បែបនេះនោះទេ មានតែថ្ងៃទី ១១ ខែ ១២ ឆ្នាំ ២០១៣ ឬ ១១.១២.១៣តែម្ដង៕
ដោយ៖ ម៉ូកាប្រភពពី៖ digitaljournal