ពេលត្រូវបានចាប់ នារីវ័យក្មេងម្នាក់ស្លៀកសំលាក់បំពាក់សិស្សសាលា ប៉ុន្តែមិនបានស្ពាយកាតាបទេ ជំនួសដោយការរុំយ៉ាងណែននូវទូរស័ព្ទiPhone 4S ចំនួន៣០គ្រឿងនៅក្រោមសំពត់។

តាមការឲដឹងរបស់អាជ្ញាធរShenzhen សិស្សសាលាអាយុ១២ឆ្នាំម្នាក់នៅហុងកុង មានសកម្មភាពមិនធម្មតាពេលបង្ហាញខ្លួននៅកន្លែងអ្នកធ្វើដំណើរ ហើយត្រូវបានចាប់ខ្លួនដើម្បីធ្វើការត្រួតពិនិត្យ។ជាលទ្ធផល នាងបានលាក់ iPhone 4Sជាច្រើនគ្រឿងក្រោមសំពត់សិស្សសាលា។ អ្វីដែលគួរឲចាប់អារម្មណ៏នោះ សកម្មភាពនេះគឺបានបញ្ជាដោយផ្ទាល់ដោយម្តាយរបស់នាង។ក្រោយមក ម្តាយរបស់នាងក៏បានបង្ហាញខ្លួនហើយរៀបរាប់ឲដឹងថា ទូរស័ព្ទiPhone 4Sទាំងអស់នេះនាំចូលគេចពន្ធទៅក្នុងShenzhen ហើយអ្នកគេចពន្ធនីមួយៗទទួលបាន២,៧៥ដុល្លារក្នុងមួយគ្រឿង។ ព្រោះតែសេចក្តីលោភលន់គាត់បានឲកូនស្រីធ្វើសកម្មភាព ប៉ុន្តែមិនអាចគេចផុតបាន៕

iPhone 4S លាក់នៅក្រោមសំពត់
ដោយ៖ nanoប្រភព៖ zing