ក្រុមបាល់ទាត់ Newcasle បានក្តីសង្ឃឹមឡើងវិញបន្ទាប់ពីរួចផុតពីការជំរុះជុំទី១ ក្នុងការ ប្រកួត Europa League ដោយយកជ័យជំនះទៅលើក្រុម Club Bruges។

កីឡាករ Gabriel Obertan ដែលលេងឲ្យក្រុម Newcastle បានសុតបញ្ចូលទីចូល ១គ្រាប់ នៅពាក់កណ្តាលតង់ទី២ នៃការប្រកួត ដែលជាលទ្ធផល ក្រុម Newcastle បានយកឈ្នះ ក្រុម Club Bruges ក្នុងលទ្ធផល ១-០។
លទ្ធផលនេះបានធ្វើឲ្យក្រុម Newcastle ទទួលបាន ៣ពិន្ទុ ដែលនាំមុខគេក្នុងភូល D៕
ដោយ៖ តុលា
ប្រភព៖ bbc