[IMG]
ក្រុមហ៊ុន Microsoft កាលពីពេលថ្មីៗនេះទើបតែបានធ្វើការប្រកាសបង្ហាញនូវវត្តមានកំណែប្រព័ន្ធប្រតិបត្តិការ Windows 8 ដែលនឹងត្រៀមចេញលក់នៅក្នុងទីផ្សារនាពេលខាងមុខនេះចំនួនបីកំណែផ្សេងគ្នា ក្នុងនោះមានដូចជា Windows 8, Windows 8 Pro និង Windows 8 RT ។ កំណែ Windows 8 គឺសំរាប់បណ្តាម៉ាស៊ីនកុំព្យូទ័រដែលប្រើប្រាស់ Processor x86/64 ,Windows 8 Pro មានទិសដៅនាំមកជូនដល់បណ្តាអ្នកជំនួញ, បណ្តាអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យា ខណៈពេលដែលកំណែនេះត្រូវបានផ្តល់ជូននូវមុខងារជាច្រើនដូចជា encryption ,virtualization, គ្រប់គ្រងកុំព្យូទ័រនិងតំណភ្ជាប់ Domain ...ជាដើម។ Windows Media Center នឹងត្រូវបានផ្តល់ជូនប្រៀបបាននឹងកញ្ចប់ដោយឡែកមួយសំរាប់កំណែ Pro ផងដែរ។ រីឯ Windows RT (កន្លងមកមានឈ្មោះថា Windows on ARM) នឹងត្រូវបានធ្វើការដំឡើងរួចជាស្រេចនៅលើបណ្តាកុំព្យូទ័រឯកជន (PC) និងឧបករណ៍ Tablet ដែលដំណើរការដោយ Processor ARM ។ Windows RT នេះក៏នឹងត្រូវបានបំពាក់នូវបណ្តាកំណែដែលផ្តល់អត្ថប្រយោជន៍សំរាប់អេក្រង់ជា Touch screen របស់ Word, Excel, PowerPoint, និង OneNote ទៀតផង។
នៅក្នុងកំណែ Windows 8 អ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរភាសាបានយ៉ាងងាយនិងរហ័សដោយមិនចាំបាច់ Reboot ម៉ាស៊ីនឡើយ។ នៅក្នុងប្រទេសចិន និងនៅក្នុងទីផ្សារថ្មីៗមួយចំនួន, Microsoft គ្រាន់តែដំឡើងជូនរួចជាស្រេចនូវភាសាតំបន់នោះតែប៉ុណ្ណោះគឺមិនមានជំរើសសំរាប់កែប្រែឡើយ។ កំណែ Windows RT នឹងផ្តល់ជូននូវកម្មវិធីដំណើរការថ្មី (Windows Runtime, រឺក៏ WinRT) ដែលក្រុមហ៊ុននឹងធ្វើការឧទ្ទេសនាមនៅក្នុងខែកញ្ញាខាងមុខនេះ នឹងបើកអោយកាន់តែមានភាពទូលំទូលាយនូវប្រព័ន្ធ ដែលផ្អែកលើ Cloud , អេក្រង់ Touch Screen និងតំណភ្ជាប់ជាមួយ web។ ចំពោះអតិថិជនជាអ្នកជំនួញវិញ Microsoft នឹងធ្វើការផ្តល់ជួនពួកគេនូវកំណែ Windows 8 ដ៏ពិសេសមួយដែលមានភាពប្រសើរបំផុតសំរាប់កិច្ចសន្យាព្រមព្រៀង Software Assurance (ជាសេវាកម្មមួយសំរាប់បណ្តាស្ថាប័ន ,អង្គភាព ដែល Microsoft ជាអ្នកទទួលខុសត្រូវដោយផ្ទាល់, ធ្វើការផ្តល់ជូនផ្នែកបច្ចេកទេសសំរាប់បណ្តាកម្មវិធី Software របស់ខ្លួនក្នុងរយៈពេលមួយយូរបំផុត)។ កំណែ Windows 8 Enterprise នឹងមានទាំងអស់នូវមុខងាររបស់ Windows 8 Pro, រួមទាំងមុខងារជំនាញពិសេសសំរាប់ ធ្វើការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រនៅក្នុងក្រុមហ៊ុនទៀតផង។ អំពីលទ្ធភាពធ្វើការ Upgrade វិញ អ្នកប្រើប្រាស់ Windows 7 Starter, Home Basic, Home Premium, Professional, Ultimate នឹងអាចធ្វើការ Upgrade ឡើងទៅកាន់ Windows 8 និង Windows 8 Pro ។ ដោយឡែកកំណែ Windows 8 RT គឺមិនអនុញ្ញាតអោយធ្វើការ Upgrade ចេញពីកំណែណាមួយនៃ Windows 7 នោះឡើយ និងថែមទាំងមិនអាចធ្វើការដំឡើងនៅលើម៉ាស៊ីនកុំព្យូទ័រដែលប្រើប្រាស់Processor x86/64 ទៀតផង។ ចំពោះពត៌មានលំអិតបន្ថែម សួមលោកអ្នកចូលទៅកាន់ប្រភពដែលផ្តល់ជូនខាងក្រោមនេះ៕
ប្រភព៖ Microsoftដោយ៖  រស្មី