ឯកសាររបស់ក្រសួងការពារជាតិអង់គ្លេសបានបង្ហាញអោយដឹងថាគេជឿថាមាន UFO របស់ក្រុមមនុស្សភពផ្កាយបានចុះមកលេងលំហែរនៅទីបញ្ជាការដ្ឋានកងទ័ព។ ឯកសាររបស់ National Arch-ives ដែលបានចេញផ្សាយកាលពីឆ្នាំ ១៩៩៥ បានបង្ហាញអោយដឹងថាគេបានរកឃើញ UFO ចុះដែលបង្ហាញភាពប្រសើរមិនមែនជាសត្រូវនិងមនុស្សលោកនោះទេ។
គេបានប៉ានស្មានពីគោលបំណងរបស់ក្រុមជនភពផ្កាយទាំងនោះថាពួកគេអាចមានគោលបំណង៣ ដែលចុះមកផែនដីនេះទី ១ គឺចង់មករកដាក់ទ័ព ទី ២ គឺគេចង់មករកសិក្សាពីវិទ្យសាស្រ្ត និងទី ៣គឺគេគ្រាន់តែមកលេងប៉ុណ្ណោះ។ គេថែមទាំងបានសរសេរក្នុងកំណត់ហេតុនោះផងដែរថាក្រុមជនភពផ្កាយទាំងនោះបានបង្ហាញពួកគេពីយានយន្តរបស់ពួកគេផងដែរ ហើយវាពិតជាទំនើបៗជាងរបស់ដែលមាននៅលើផែនដីនេះទៀតផង យើងប្រហែលជាមិនអាចប្រើវាបានទេទោះបីជាវាមាននៅលើផែនដីនេះក៏ដោយ។ គេថែមទាំងបានសរសេរទៀតផងដែរថាមិនមែនមានតែមួយនោះទេគឺអាចមានច្រើនព្រោះគេសង្កេតឃើញមាន ពន្លឺប្លែកៗនៅលើមេឃ។
បើនិយាយទៅមនុស្សភាគច្រើនគេថា UFO និងមនុស្សភពផ្សេងអាចជារឿងមិនពិតតែសម្រាប់ឯកសារមួយនេះគឺមិនមានទស្សនៈដូចជាមនុស្សទូទៅនោះទេ។ ព្រោះគេក៏បានចងផងដែរថាមានការរាយការណ៍ច្រើនមកហើយថាមានមនុស្សភពផ្សេងតាងពីប៉ុន្មានរយឆ្នាំមុនមកម្លេះ៕
ដោយ៖ ទិវាប្រភពពី៖ telegraph