Smartphone ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបំពាក់នូវ CPU ដែលមានល្បឿនកាន់តែលឿន ទម្ងន់នៃស្មាតហ្វូនកាន់តែស្រាល ហើយលក្ខណៈពិសេសៗនៃរូបសណ្ឋានកាន់តែសំបូរបែប។ ប៉ុន្តែបញ្ហានៃគុណភាពថ្ម ហាក់ដូចជាដើរមិនទាន់នឹងការអភិវឌ្ឍន៍ខាងលើសោះ។ វាពិបាកណាស់ក្នុងការដែលរកបានឧបករណ៍មួយដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ ដោយសាកថ្មតែមួយដងនោះ។ រយះពេលនៃការប្រើប្រាស់ថ្ម គឺពិតជាសំខាន់ណាស់សំរាប់ឧបករណ៍ Moblie ដូចជាស្មាតហ្វូន។
ថ្មីៗនេះ ការធ្វើពិសោធន៍គុណភាពនៃការប្រើប្រាស់ថ្មមួយត្រូវបានធ្វើឡើង ដោយប្រើវិធី Set Up ស្មាតហ្វូន ជំហានដំបូងជាមួយកំរិតពន្លឺមធ្យម។ ក្រោយមក Set Up ស្មាតហ្វូនដាក់ Mode Airplaneដើម្បីធានាថា ស្មាតហ្វូនមិនបានទទួលនូវការហៅចូល និងមិនអាចប្រើប្រាស់ wireless ហើយស្មាតហ្វូននីមួយៗត្រូវបើកវីដេអូរឿងមួយដែលមានកំរិតពន្លឺ 720p រហូតដល់ថ្មអស់រលីង។ បណ្តាអ្នកវិភាគបានឲ្យដឹងថា នេះគឺជាវិធីមួយក្នុងចំណោមវិធីដែលមានប្រសិទ្ធភាពបំផុត សំរាប់វាស់កំរិតនៃគុណភាពប្រើប្រាស់ថ្មលើស្មាតហ្វូន។
ជាលទ្ធផល គេទទួលបានដូចរូបខាងក្រោម ៖

Top 5 ស្មាតហ្វូនដែលមានគុណភាពនៃការប្រើប្រាស់ថ្មល្អបំផុត និងអន់បំផុត

លទ្ធផលរយះពេលនៃការប្រើប្រាស់ថ្ម របស់កំពូលៗស្មាតហ្វូន (hh:mm)
ដោយ៖ សិលាប្រភព៖ k14