ម៉ូដែល Tablet ស៊េរីមធ្យម ជំនាន់ទី 3 របស់ Samsung មានបីទំហំផ្សេងគ្នាគឺ អេក្រង់ 7 inch8 inch និង 10 inch ហើយនឹងចាប់ផ្តើមដាក់លក់ នៅអាមេរិច ចាប់ពីថ្ងៃទី 7 ខែកក្កដា ខាងមុខនេះ។ 

ក្នុងទំហំអេក្រង់ទាំងបីនោះ Model 7 inch មានតំលៃទាបជាងគេគឺចាប់ពី 199 USD បន្ទាប់មកអេក្រង់ 8 inch មានតំលៃចាប់ពី 299 USD និង 10 inch គឺចាប់ពី 399 USD។ ពេលម៉ាស៊ីនដំណើរការ បណ្តាគណនី នីមួយៗ នឹងត្រូវបង្កើត (Free)  នូវ Drive ផ្ទុកឯកសារនៅលើ Dropbox ទំហំ 5 GB អាចប្រើបានរយះ 2 ឆ្នាំ 3 ខែ ដោយប្រើមិនគិតថ្លៃនូវសេវាមើល video online Hulu Plus។

ដូចទៅនឹងបណ្តាឧបករណ៍ប្រើ Android ជាច្រើនផ្សេងទៀតរបស់ក្រុមហ៊ុន Galaxy Tab ថ្មីទាំងបីម៉ូដែលនេះ នឹងមាន Infrared IR ដែលអាចបញ្ជា ឧបករណ៍នៅក្នុងផ្ទះដូចជា ទូរទស្សន៍ ក្បាលចាក់ HD, ឧបករណ៍សម្លេង... ជាដើម។

/

លក្ខណៈពិសេស (រូបសណ្ឋាន Hardware) មួយចំនួននៃ Galaxy Tab ថ្មីទាំងបី រួមមាន៖

Galaxy Tab 3 7.0

អេក្រង់ 7 inch 1.024 x 600 pixel Chip Exynos Dual Core ល្បឿន 1,2 GHz RAM 1 GBមេម៉ូរីក្នុង 8 និង16 GB អាចបន្ថែមមេម៉ូរីក្រៅបានតាម microSD Camera មុខ 1,2 megapixel, ក្រោយ 3 megapixelSupport Wi-Fi n, Bluetooth 3.0, A-GPSប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1

Galaxy Tab 3 8.0

អេក្រង់ 8 inch 1.280 x 800 pixel Chip Exynos Dual Core ល្បឿន 1,5 GHz RAM 1,5 GB មេម៉ូរីក្នុង 16 និង 32GB អាចបន្ថែមមេម៉ូរីក្រៅបានតាម microSD Camera មុខ 1,2 megapixel, ក្រោយ 5 megapixel Support Wi-Fi n, Bluetooth 4.0, A-GPS ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2

Galaxy Tab 3 10.1

អេក្រង់ 10,1 inch 1.280 x 800 pixel Chip Intel Atom Z2560 Clover Trail Dual Core ល្បឿន 1,6 GHz RAM 1 GB មេម៉ូរីក្នុង 16 និង 32GB អាចបន្ថែមមេម៉ូរីក្រៅបានតាម microSD Camera មុខ 1,3 megapixel, ក្រោយ 3 megapixel Support Wi-Fi n, Bluetooth 4.0, A-GPS ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2

ដោយ៖ សិលាប្រភព៖ VE