ឆ្នាំ ២០១១ ប្រទេសឥណ្ឌា នាំចូលមាសច្រើនជាងគេបង្អស់ ក្នុងពិភពលោក គឺប្រមាណជា ១ពាន់តោន ប្រហែលនឹង ១/៥ នៃចំនួនមាស់សរុប ដែលត្រូវបានផ្គត់ផ្គង់ទូទាំងពិភពលោក។ ប្រជាជនឥណ្ឌា គឺជាមនុស្សស្រឡាញ់ចូលចិត្តមាសជាទីបំផុត។ កូនក្រមុំទាំងឡាយ ទទួលបានអំណោយជាមាសយ៉ាងច្រើនសន្ធឹក ហើយនៅ​ក្នុងពិធីមង្គលការ ពូកនាងតែងតែពាក់មាសច្រើន រហូតស្ទើរតែ “បាក់.ក” ។ ប្រជាជនសន្សំទ្រព្យ ដោយការទិញមាសទុក ចំណែកមនុស្សជាច្រើនក៏តែងបង្អួតចិញ្ចៀនធំៗធ្វើអំពីមាស រីឯបណ្ដាសេដ្ឋី ក៏តែងមានទម្លាប់ជូន និងប្រគេនមាសទៅឱ្យវិហារសាសនាទាំងឡាយ ដោយចាត់ទុកដូចជាការដឹងគុណ។

/

បើទោះជាក្រុមសេដ្ឋវិទូ បានព្រមានអំពីហានិភ័យនៃការសន្សំទ្រព្យដោយមាស ប៉ុន្ដែឆ្នាំ ២០១១ ឥណ្ឌា នាំចូលមាសច្រើនជាងគេបង្អស់ ក្នុងពិភពលោក គឺប្រមាណជា ១ពាន់តោន ប្រហែលនឹង ១/៥ នៃចំនួនមាស់សរុប ផ្គត់ផ្គង់ទូទាំងពិភពលោក។ហេតុអ្វីប្រជាជនឥណ្ឌា ចូលចិត្តមាសយ៉ាងខ្លាំងដូច្នេះ?ទំនៀមទម្លាប់ឥណ្ឌា បានបង្ហាញថា ប្រជាជននៃប្រទេសនេះ ធ្លាប់បានគោរពស្រឡាញ់មាសយ៉ាងខ្លាំង តាំងពីដើមរៀងមក ប៉ុន្ដែ ការទិញមាសក្នុងបរិមាណច្រើនសន្ធឹក គឺទើបតែមានឡើងក្នុងរយៈពេលចុងក្រោយនេះប៉ុណ្ណោះ។ ឆ្នាំ ១៩៨២ ប្រទេសឥណ្ឌា នាំចូលមាស ប្រហែល ៦៥តោន រហូតមកដល់ឆ្នាំ ១៩៩០ ប្រទេសនេះ បានដាក់បំរាមមិនឱ្យនាំចូលមាស។ ដូច្នេះ​ មាសក៏​ត្រូវបានគេនាំចូលដោយគេចពន្ធ និងមានតម្លៃខ្ពស់ជាងពាក់កណ្ដាល ធៀបនឹងតម្លៃនៅបរទេស។ អ្នកទិញមាស ភាគច្រើន គឺប្រជាជនក្រីក្រ នៃប្រទេសឥណ្ឌាភាគខាងត្បូង។ សម្រាប់ពួកគេ   មាសគឺជាប្រភេទប្រាក់បុរាណមួយ ហើយត្រូវបានប្រើប្រាស់ជាទ្រព្យសម្រាប់បញ្ចាំ នៅពេលទៅខ្ចីប្រាក់។ប៉ុន្ដែ តម្រូវការមាស ទើបតែបានផ្ទុះឡើង បន្ទាប់ពីឥណ្ឌា បានលុបចោលបំរាមនាំចូល កាលពីពេលកន្លង។ បច្ចុប្បន្ន មាសត្រូវបានទិញដោយក្រុមអ្នកមាន អ្នកវិនិយោគ ។ល។ អ្នកទិញមាស តែងមានហេតុផលដោយឡែករបស់ខ្លួន ដំបូង ពួកគេមិនជឿជាក់លើប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ។ ប្រជាជនឥណ្ឌាចំនួន ១/៣ ប៉ុណ្ណោះដែលមានគណនីធនាគារ។ ប្រព័ន្ធហិញ្ញវត្ថុឥណ្ឌា គឺជួយ​តែ​ស្ថាប័នរដ្ឋដែលខ្ចីប្រាក់ដោយអត្រាការប្រាក់ទាប ខណៈដែលអ្នកសន្សំប្រាក់ មិនទទួលបានការប្រាក់ច្រើន។ ដូច្នេះ មិនមានអ្វីពិបាកយល់នោះទេ ពេលដែលក្រុមអ្នកវិនិយោគមិនមានជម្រើសផ្សេង ក្រៅតែពីការទិញមាស ព្រោះវាគឺជាទ្រព្យសម្បត្តិមួយប្រភេទដែលមិនចេះថោកតែរហូត ពិសេស នៅពេលវាមានតម្លៃថ្លៃ ដូចកាលពីឆ្នាំ ២០០២ ដល់ ២០១១។មូលហេតុទីពីរ ដែលនាំឱ្យប្រជាជនឥណ្ឌាចូលចិត្តមាស នោះគឺទ្រព្យប្រភេទនេះ អនុញ្ញាតឱ្យអ្នកវិនិយោគ គេចផុតពីអំពើពុករលួយ។ ការបើកគណនីធនាគារមួយ នៅឥណ្ឌា អាចត្រូវបានគេចាត់ទុកដូចជាការឡើងតុលាការ ដោយសារតែបញ្ហាការិយាធិបតេយ្យដ៏ស្មុគស្មាញ។ ចំណែកមាស គឺត្រូវបានគេទទួលស្គាល់ ដោយមិនចាំបាច់មានលិខិតស្នាម នៅពេលដាក់បញ្ចាំ។ មាសក៏ជាទ្រព្យដែលមិនជាប់ពន្ធ។

 

អត្ថ​បទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ភាពខុសគ្នា ១៦ចំណុច រវាងវប្បធម៌លោកខាងលិច និងលោកខាងកើត

ឈ្មោះ​របស់​ព្យុះ មាន​ភាព​ខុស​គ្នា បែប​ណា ?

ពេលនៅក្នុងផ្ទៃម្ដាយ អ្នកបានដឹងអ្វីខ្លះ? (មាន​វីដេអូ)

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CafeF /Economist