ក្រៅពី​សម្បកថ្មី iPhone 7 ​ទាំងពីរនេះ ត្រូវបានបិទបន្ថែមនូវ​នាគមាស និង​ដាំពេជ្រ ៣៨គ្រាប់។

ម៉ូដែល iPhone 7 និង 7 Plus នេះ សុទ្ធ​តែ​ជាកំណែ 128GB ប៉ុន្តែ វាមានតម្លៃ​បន្តបន្ទាប់គឺ ប្រហែល ៣៦០០ដុល្លារ និង ៤០០០ដុល្លារអាមេរិក។ នេះគឺជា​ផលិតផល​មួយ​នៃស្នាដៃ​របស់​ជនជាតិវៀតណាម។

ជំនួសឱ្យសម្បកធម្មតា ម៉ូដែលទាំងពីខាងលើ សុទ្ធតែ​ត្រូវបានស្រោប​មាស ហើយឡូហ្គូរូប​នាគ​ក៏ត្រូវបានធ្វើអំពីមាសដែលមាន​ទម្ងន់ប្រហែល ៥ជី។

ឡូហ្គូផ្លែប៉ោមស្ថិត​នៅខាងខ្នង​ ត្រូវបានដាំពេជ្រសិប្បនិម្មិត​ចំនួន ៣៨គ្រាប់។ ផលិតផលនេះ​ត្រូវបានធ្វើឡើង​ទៅតាមការ​បញ្ជាទិញពី​អតិថិជនក្នុងប្រទេស​វៀតណាម។

ក្រៅពីនេះ ក្រុមហ៊ុន​កែច្នៃ Karalux ក៏​បាន​ឧទ្ទេសនាមកំណែសម្បកមាសផ្សេងទៀត​សម្រាប់ iPhone 7 ជាមួយនឹង​តម្លៃទាបជាងនេះ(ក្រោម ២.០០០ដុល្លារ)។

ក្រុមហ៊ុនខាងលើឱ្យដឹងថា ការ​ស្រោបមាសគឺអាចធ្វើឡើងនៅលើ​រាល់​ iPhone ដែលមានសម្បកធ្វើអំពីលោហធាតុ។

ខាងក្រោមនេះគឺជាបណ្ដារូបថត​ស្ដីអំពី​ iPhone 7 និង 7 Plus ស្រោបមាស​ របស់ក្រុមហ៊ុន Karalux ៖

/

/

/

/

/

/

/

ប្រែសម្រួល ៖ តារាប្រភព ៖ vnexpress