បន្ទាប់ពីការពិសោធនេះ គេឃើញថា អេក្រង់របស់ iPhone 7 ត្រូវប្រេះ និងមិនអាចប្រើបាន។
ថ្មីៗនេះ នៅលើគេហទំព័រ Youtube គេឃើញវីដេអូមួយដែលបង្ហាញអំពីសកម្មភាពពិសោធដ៏ចម្លែក ដើម្បីឱ្យដឹងអំពីភាពរឹងមាំរបស់ iPhone 7។ ការពិសោធលើ iPhone 7 លើកនេះ គឺគេយកសត្វក្រពើមកឱ្យខាំ។
ស្មាតហ្វូន iPhone 7 ត្រូវបានគេកៀបជាមួយនឹងដងជ័រមួយ រួចដាក់ឱ្យក្រពើខាំ។ បន្ទាប់ពីប៉ុន្មាននាទីក្រោយមក គេឃើញថា iPhone 7 ត្រូវរងការខូចខាតច្រើន។ អេក្រង់របស់វា ត្រូវប្រេះ និងមិនអាចដំណើរការបាន។
វីដេអូស្ដីអំពីការពិសោធលើ iPhone 7 នេះ ត្រូវបានបង្ហោះនៅលើ Youtube ដោយគណនី ដែលមានឈ្មោះថា TechRax កាលពីថ្ងៃទី ២៣ធ្នូកន្លងទៅ និងទទួលបានការចូលរមើលជាង ២លានលើក៕
ដោយ ៖ តារាប្រភព ៖ Youtube