កាលពីថ្ងៃទី ២៩ធ្នូកន្លងទៅ ម្ចាស់គណនី Youtube ឈ្មោះ Zach Straley បានបង្ហោះវីដេអូមួយដ៏គួរឱ្យស្ដាយជាទីបំផុត ព្រោះថា គាត់បានយក iPhone 7 ដ៏មានតម្លៃមួយគ្រឿង មកកិននឹងម៉ាស៊ីនក្រឡុកផ្លែឈើ។

/

Zach Straley បានដាក់ចំណងជើងឱ្យវីដេអូនេះថា “វិធីធ្វើទឹកផ្លែប៉ោមជាមួយនឹង iPhone 7! កុំដាក់ iPhone 7 របស់អ្នកចូលក្នុងម៉ាស៊ីនក្រឡុក!”។

Zach Straley ក៏បានសរសេរថា “ខ្ញុំសង្ឃឹមថា លោកអ្នកនឹងចូលចិត្តក្នុងការរៀនធ្វើទឹកប៉ោម ជាមួយនឹង iPhone 7 មួយគ្រឿងនេះ”។

ស្មាតហ្វូន iPhone 7 ពណ៌ Rose Gold មិនអាចស៊ូទ្រាំជាមួយនឹងកម្លាំងដ៏ខ្លាំងរបស់ម៉ាស៊ីនក្រឡុក ហើយវាត្រូវបានកិនកំទេចដូចផ្លែឈើ ក្នុងរយៈពេលតែប៉ុន្មានវិនាទី។

សូមទស្សនាទាំងអស់គ្នា ៖

ប្រែសម្រួល ៖ តារាប្រភព ៖ Youtube