នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះដោយទំព័រ Youtube Smart Technology បានបង្ហាញថា ម្ចាស់ទូរស័ព្ទបានស្ងោរ iPhone 7 ជាច្រើនដង ប៉ុន្តែ នៅតែមិនមានបញ្ហាអ្វីកើតឡើង។

/

iPhone ជំនាន់ថ្មីបំផុតរបស់ Apple មានសមត្ថភាពខ្ពស់ជាងក្នុងការទប់ទល់នឹងជម្រាបទឹក បើធៀបនឹងកំណែមុន។ ដូច្នេះ ចំនុចសំខាន់នៅក្នុងការពិសោធនេះ នោះគឺសមត្ថភាពទប់ទល់នឹងកំដៅរបស់ iPhone ។ ដើម្បីវាយតម្លៃឱ្យបានត្រឹមត្រូវបំផុត ម្ចាស់វីដេអូនេះបានសាកល្បងមុខងារចាក់ចម្រៀង និងពហុមេឌៀនៅលើទូរស័ព្ទរបស់ខ្លួន ដើម្បីពិនិត្យមើលថា តើអូប៉ាល័រក្រៅដំណើរការល្អ ឬមិនល្អ។

ប៉ុន្មាននាទីបន្ទាប់ពីត្រូវបានដាក់ចូលក្នុងទឹកពុះ សម្លេងដែលចេញពីស្មាតហ្វូន នៅតែឮច្បាស់រហូតដល់ពេលអេក្រង់ប្រែក្លាយទៅជាខ្មៅ។ ប៉ុន្មាននាទីក្រោយ ទូរស័ព្ទនេះក៏ត្រូវបានស្រង់ឡើងពីទឹក។ ជាការពិត វាមិនមានបញ្ហាអ្វីកើតឡើង ទាក់ទឹននឹងការឆ្លងចរន្ធភ្លើង ឬការផ្ទុះ។ មុខងារទាំងឡាយរបស់ iPhone ដំណើរការជាធម្មតាបន្តិចម្ដងៗ។

/

ការស្ងោរ iPhone នេះ ជាលើកទីពីរ ត្រូវបានធ្វើឡើង និងអូសបន្លាយពេលពី ៥ទៅ៦នាទី។ បាតុភូតទាក់ទឹននឹងប្រព័ន្ធសម្លេង និងអេក្រង់ បានកើតឡើងដូចមុន។ ប៉ុន្តែ នៅពេលស្រង់វាចេញពីខ្ទះ គេឃើញមានការព្រមានអំពីសីតុណ្ហភាព ដោយប្រាប់ថា ត្រូវការពេលបន្តិចដើម្បីឱ្យស្មាតហ្វូននេះត្រជាក់ មុនពេលប្រើប្រាស់។ មួយរំពេចក្រោយមក អ្វីទាំងអស់ក៏បានត្រលប់ទៅរកភាពធម្មតាវិញ ទាំងប្រព័ន្ធសម្លេង ទាំងកាមរ៉ា និងបណ្ដាមុខងារផ្សេងៗ។ 

មកដល់ពេលនេះ iPhone 7 ប្រហែលជាទូរស័ព្ទដែលមានភាព “រឹងមាំ” បំផុតក្នុងពិភពលោក។ តាមរយៈការពិសោធខាងលើ អ្នកគាំទ្រ iPhone ទាំងអស់ ប្រហែលជានងកាន់តែពេញចិត្តនឹងប្រើប្រាស់ទូរស័ព្ទនេះ៕

ប្រែសម្រួល ៖ តារាប្រភព ៖ Mashable