ទោះជាចូលដល់ខែឧសភាហើយក៏ដោយ តែអាកាសធាតុនៅតែក្តៅដដែល។ នៅពេលនេះiDevice បានរៀបចំនូវផលិតផលជួយសំរួលដល់អ្នកប្រើឲចៀសផុតពីអាកាសធាតុក្តៅនៅរដូវវិស្សមកាលនេះ។ ក្នុងនោះយើងមានការចាប់អារម្មណ៏លើឧបករណ៍ម៉្យាងដែលមានឈ្មោះថាSen Pu Ki ជាdockfan សំរាប់iPhone មានតំលៃប្រហែល៥ដុល្លារ។

Sen Pu Ki មានម៉ូទ័រតូចមួយភ្ជាប់ជាមួយស្លាបកង្ហារ ប្រើប្រាស់ថាមពលរបស់iPhone ដើម្បីដំណើរការ។ ពេលភ្ជាប់តាមរន្ធ 30 cell របស់iDevice ម៉ូទ័រចាប់ផ្តើមដំណើរការជួយឲស្លាបកង្ហារវិល ធ្វើឲមានខ្យល់ត្រជាក់ដល់អ្នកប្រើ។ កង្ហារនេះក៏អាចវិលបានច្រើនទិសដូចកង្ហារធំៗធម្មតាដែរ។




ដោយ៖ nanoប្រភព៖ k14