3ឆ្នាំក្រោយពីការស៊ុតបាល់បំពោងសំណាញ់ពីចំងាយរបស់ Iniesta, ក្រុមម្ចាស់ផ្ទះChelseaកំពុងតែមានឱកាសយកមកវិញនូវអ្វីដែលបានបាត់បង់កាលពីមុន។
ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ឆ្នាំ2009 នៅStamford Brigde ជាមួយគ្រាប់បាល់នៅនាទីបន្ថែមរបស់ Iniestaនិងការសំរេចពិបាកយល់របស់អាជ្ញាកណ្តាលTom Henning Ovreboវាជារបួសដ៏ធ្ងន់មួយរបស់Chelseaក្នុងការចូលរួមប្រកួតពានរង្វាន់អឺរ៉ុប។ប៉ុន្តែឆ្នាំនេះChelseaបានរៀបចំខ្លួនជាស្រេចក្នុងការទាមទារយកមកវិញនូវអ្វីដែលខ្លួនបានបាត់បង់កាលពី3ឆ្នាំមុន។ តើChelsea នឹងសងសឹក Barcaបានសំរេចរឺទេ?សូមរង់ចាំទស្សនាទាំងអស់គ្នានៅវេលាម៉ោង1h45 AM ថ្ងៃទី19/04៕
ដោយ៖ និស្ស័យប្រភពពី៖ express