យោងតាមស្ថានីយ៍ទូរទស្សន៍ Thai TV3 បានឱ្យដឹងថា Alek Teeradetch, Bua Nalinthip, Kratingg Khunnarong, និង Namtarn Pichukkana នឹងសម្ដែងរួមគ្នា ក្នុងខ្សែភាពយន្ដភាគថ្មី ។

/

ខ្សែភាពយន្ដបន្ទាប់នេះ មានចំណងជើងថារឿង “Kaen Ruk Salub Chata”  ដែលនឹងផលិតដោយតារាស្រីប្រកបដោយទេពកោសល្យគឺកញ្ញា Aom Phiyada ។

/

ប្រភពដដែល បានបន្ថែមថា នេះជាខ្សែភាពយន្ដ ដែលមានឈុតឆាកស្នេហា ជីវិតស៊ីវិល័យ និងវាយតុបគ្នា ហើយនៅក្នុងសាច់រឿងនេះ តួឯក នឹងដើរតួជាតួអង្គចេះប្រែក្រឡា។

/

ការថតខ្សែភាពយន្ដភាគថ្មីនេះ នឹងតម្រូវឱ្យតួសម្ដែងគ្រងឈុតសម្លៀកបំពាក់បែបប្រពៃណី នៅថ្ងៃ ០៩ កក្កដា ឆ្នាំ ២០២០ ៕

/

 

/

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate