ថៃ ៖ តារាសម្តែងប្រុសរូបសង្ហា លោក Alex Rendell បានទទួលនូវការចាប់អារម្មណ៍យ៉ាងច្រើនបន្ទាប់ពីផុសរូបគាត់ដោយផេកចូលគណនីអុិនស្រ្តាក្រាមរបស់នារីម្នាក់ឈ្មោះថា Jennyy Jc ក្នុងថ្ងៃកំណើតរបស់លោក ។ 

នៅក្នុងនោះផងដែរ តារាប្រុសរូបនេះបាននិយាយថា គឺជាការពិតណាស់ នេះមិនមែនជាបើកចំហរទំនាក់ទំនងស្នេហាអ្វីនោះទេ។ ខ្ញុំគ្រាន់តែចង់ឲ្យអ្នករាល់គ្នាដឹងអំពីទំនាក់ទំនងរបស់ពួកយើងច្រើនជាងនេះ។ គ្រប់យ៉ាងដែលខ្ញុំបានធ្វើគឺម្តងមួយជំហាននិងទៅតាមដំណាក់កាល។ ទោះខ្ញុំជាប្រភេទមនុស្សម្នាក់ដែលមានភាពផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែមិនមែនមានន័យថា ខ្ញុំមិនច្បាស់លាស់ ឬមិនចង់ប្រាប់អ្នករាល់គ្នានោះទេ ។ 

/

លោក Alex Rendell បន្ថែមទៀតថា នៅពេលដែលខ្ញុំផេករូបនៅលើអុិនស្រ្តាក្រាមឲ្យនាងព្រោះខ្ញុំចង់ផ្តល់កត្តិយសឲ្យដល់រូបនាង ព្រោះគ្មានមនុស្សស្រីណាម្នាក់ដែលចង់រស់នៅលាក់លៀមនោះទេ ហើយនេះគឺជាហេតុផលដែលខ្ញុំផេករូបឲ្យនាងក្នុងថ្ងៃកំណើត ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate