ថៃ ៖ យោងទៅតាមវេបសាយ Daradaily បានឲ្យដឹងថា លោក Earn Nitipat អ្នកដឹកនាំត្រៀមនឹងថតរឿងថ្មីរបស់លោក ដែលមានចំណងជើងថា Duang Baep Nee Mai Mee Joo ។ 

នេះគឺជាលើកដំបូងហើយដែល លោក Alek Teeradetch និងនាង Mint Chalida ចាប់ដៃគូជាមួយគ្នាសម្តែងជាគូ ។ សម្រាប់ព័ត៌មានលម្អិតនៅក្នុងសាច់រឿងនឹងត្រូវបានប្រកាសនៅពេលក្រោយ ។ 

គួរបញ្ជាក់ឲ្យដឹងថា ថ្មីៗនេះ Alek Teeradetch ពេលនេះកំពុងតែថតរឿង Nee Rak Nai Krong Fai ខណៈពេល Mint Chalida កំពុងតែថតរឿង Fah Fak Ruk ៕

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព​ ៖ thaiupdate