ថៃ ៖ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក Alek Teeradetch បានចូលរួមនៅក្នុងព្រឹត្តិការណ៍ Vic Big 3 ព្រមទាំងផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតអំពីរឿងរ៉ាវស្នេហាជាមួយនិងមិត្តស្រីរបស់លោកគឺនាង Toey Jarinporn ។

មួយរយៈពេលនេះពួកយើងមិនសូវបានជួបគ្នាញឹកញាប់ប៉ុន្មានទេ ដោយសារតែរឿងថ្មីរបស់ខ្ញុំជិតបញ្ចប់ហើយ ដូច្នេះហើយផលិតកម្មប្រញាប់បញ្ចប់ឲ្យបានលឿនបំផុត ។ ចំពោះ Toey Jarinporn ក៏មានរឿងភាគពីរដែលត្រូវសម្តែងដែរ ហើយពេលខ្លះមានពេលជួបគ្នាកន្លះ ទៅមួយម៉ោងប៉ុណ្ណោះ ។ Alek Teeradetch និយាយ ។ 

/

Alek បន្ថែមទៀតថា ពេលខ្លះយើងចែករំលែករូបថតជាមួយគ្នា ដោយសារទើបតែយើងទៅដើរលេងជុំគ្នា ។ សម្រាប់គម្រោងនាពេលអនាគត ខ្ញុំកំពុងតែគិតអំពីវា ដោយសារតែខ្ញុំជាមនុស្សម្នាក់ដែលចង់មានស្នេហាបែបយូរអង្វែង ហើយថ្ងៃអនាគតចង់រៀនពីគ្នាទៅវិញទៅមកឲ្យបានច្រើនជាងនេះ ។ សម្រាប់បច្ចុប្បន្ន Toey Jarinporn ដែលជាមិត្តស្រីរបស់ខ្ញុំនាងសប្បាយចិត្តណាស់ ហើយថ្ងៃអនាគតពួកយើងនឹងមានដំណឹងល្អ ហើយខ្ញុំនិងសង្សារក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ៕

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate