ថ្មីៗនេះ មានបុរសជានជាតិអង់គ្លេសម្នាក់បានទទួលមរណៈភាព នៅពេលដែលកំពុងរាំក្បាច់ Gangnam Style នៅក្នុងពិធីជប់លៀងសំរាប់ថ្ងៃគ្រឹស្តម៉ាក់។

បុរសម្នាក់នោះមានឈ្មោះ Eamonn Kilbride វ័យ ៤៦ឆ្នាំ បានប្រារព្ធពិធីថ្ងៃគ្រឹស្តម៉ាក់នាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ហើយលោកថែមទាំងបានរាំក្បាច់  Gangnam Style  យ៉ាងចះដៃទៀតផង។ ជាអកុសល នៅពេលដែលកំពុងរាំ ស្រាប់តែលោក Kilbride  បានដួលហើយស្លាប់ភ្លាមមួយរំពេចតែម្តង។

ភរិយាលោក Kilbride ឈ្មោះ Julie បាននិយាយថា Kilbride មានជំងឺបេះដូង ហើយថ្ងៃក្នុងពិធីជប់លៀងនោះ Kilbride បានព្យាយាមសំដែងលេងសប្បាយ ដើម្បីជាភាពរីករាយមួយនៅក្នុងពិធី តែជាអកុសល លោកបែរជាដួលស្លាប់ទៅវិញ។

យោងតាមប្រសាសន៍របស់លោក   Professor Bernard Keavney   នៅសាកលវិទ្យាល័យ Newcastle University បានឲ្យដឹងថា មនុស្សចាស់នៅអង់គ្លេសភាគច្រើនកំពុងប្រឈមមុខនឹងជម្ងឺបេះដូងហើយអ្វីដែលគួរតែប្រុងប្រយ័ត្ននោះ ក្រុមគ្រួសារគួរតែនៅក្បែរអមអ្នកជម្ងឺជានិច្ច ទោះនៅខណៈពេលណាក៏ដោយ  (ឬពេលកំពុងរាំក្តី)   ។      ម៉្យាងវិញទៀតការរាំក្បាច់Gangnam Style គឺតម្រូវឲ្យប្រើថាមពលខ្លាំង ជាហេតុមិនល្អឡើយសម្រាប់អ្នកមានជម្ងឺបេះដូង៕

ដោយ៖ មិនា ប្រភព៖ huff