(អាមេរិក)៖ យោងតាមគេហទំព័រព័ត៌មាន សុខភាព Healthnews ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ជំងឺបេះដូង គឺជាឃាតករលេខ១ នៅសហរដ្ឋអាមេរិក។ វាមានមូលហេតុជាច្រើន ដែល​មនុស្សម្នាក់ៗអាចកើត នូវជំងឺមួយនេះ ដោយជួនពេលខ្លះអ្នកមិនអាច មានវិធានការ ដើម្បីទប់ស្កាត់វាឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលជាមូលហេតុ ធ្វើឲ្យកើតមានជំងឺបេះដូង វាត្រូវអាចគ្រប់គ្រងបានដោយរូបអ្នកផ្ទាល់ ដែលនៅក្នុងនោះ​រួមមាន៖

ការជក់បារីៈការជក់បារីធ្វើឲ្យមានជំងឺបេះដូង។ អ្នកជក់បារីអាចមានឱកាស កើតជំងឺបេះដូងច្រើនជាងអ្នក ដែលអត់ជក់២ដង ។

រាងកាយមានសម្ពាធឈាមខ្ពស់ៈការមានសម្ពាធឈាមខ្ពស់ អាចធ្វើឲ្យឈាមមានការ​បុកខ្លាំង ទៅបេះដូង និង សសៃឈាមរបស់ ដែលក៏ជាមូលហេតុនៃការកើតជំងឺ បេះដូងដែរ។

កំរិត ខូលេស្តើរ៉លខ្ពស់ៈ

កំរិតនៃសារជាតិខូលេស្តូរ៉ល ក្នុងរាងការរបស់អ្នកមានកាន់តែខ្ពស់ ឱកាសនៃការកើតជំងឺបេះដូង មានកាន់តែច្រើន ពីព្រោះវាអាចធ្វើឲ្យចង្វាក់បេះដូង ដើរកាន់តែញាប់ៗទៅ បន្ទាប់មកវាប្រែជាខ្សោយ​យ៉ាងឆាប់រហ័ស ដែលជារោគសញ្ញា នៃជំងឺបេះដូង។

ការមិនធ្វើលំហាត់ប្រាណ

ការមិនធ្វើលំហាត់ប្រាណ ក៏ជាមូលហេតុមួយ នៃការកើតជំងឺបេះដូងដែរ។

ធាត់ជ្រុលៈប្រសិនបើអ្នកមានរាង​ធាត់ខ្លាំង នោះអ្នកកំពុងតែដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ ចំពោះចង្វាក់បេះដូងរបស់អ្នក។

ភាពស្មុគស្មាញៈនៅពេលដែលអ្នកមានភាព តានតឹងខ្លាំងក្នុងអារម្មណ៍ នោះសម្ពាធឈាមរបស់អ្នក​នឹងត្រូវឡើងខ្ពស់ ដែលធ្វើឲ្យចង្វាក់បេះដូង របស់អ្នកដើរមិនប្រក្រតី៕

width=730

width=730

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង