ភាពយន្ត ៖ យ៉ុន សំដែងដោយសាន់នី ស៊ុវ៉ាន់មេថានន់ បុរសអាយុ30ឆ្នាំធ្វើការក្រៅម៉ោង ដែលរវល់ ជាងគេក្នុង  ប្រទេស។ ក្តីសុខ  របស់  គាត់ គឺ ក្រៅពីឃើញការងារពេញប្រតិទិន មិនថាទោះថ្ងៃសៅរ៍ អាទិត្យ ថ្ងៃឈប់សម្រាកយ៉ាងណា គឺការងារនៅតែបន្ទាន់ ប្រញាប់ អតិថិជន  ត្រូវ   ការកែតម្រូវគ្មាន ថ្ងៃឈប់ ទើបមិនប្លែកឡើយថា ជេ(វីអូលេត វ៉ធៀ)អ្នកផលិតការវ័យក្មេងនៅក្រុមហ៊ុនឃោសនាមួយ ផ្តល់ការងារឱ្យគាត់ធ្វើមិនឈប់ឈរ រហូតហូរហៀរដល់ខែក្រោយ។

/

ប៉ុន្តែមានភ្ញៀវម្នាក់ដែលគាត់យកឈ្នះមិនបាន នោះគឺរាងកាយរបស់គាត់។ក្រោយ  ពី មិនបានគេង 5យប់ជាប់គ្នា ព្រោះតែធ្វើការឥតឈប់ ស្រាប់តែមានអុតព័ណក្រហម   ឡើងពេញខ្លួន ទើបត្រូវបង្ខំ ចិត្តទៅមន្ទីរពេទ្យ តែក្នុងចិត្តគាត់មិនចង់ចោលការងារទេ។

/

 គាត់សម្រាកក្នុងមន្ទីរពេទ្យរដ្ឋមួយ(ព្រោះរិះលុយ គាត់សន្សំលុយដើម្បីអនាគតដែលមិនជាក់លាក់) គាត់បានជួននឹងអ្នកគ្រូពេទ្យម្នាក់ឈ្មោះ អីម(ម៉ៃ ដាវិកា ហូណេ)   ជាគ្រូពេទ្យដែលរវល់ ការងារ ដូច ពេទ្យឯទៀត ដែរ។ យ៉ុន  មាន  អារម្មណ៍អៀនពេលបានជួបអ្នកគ្រូពេទ្យ អីម មួយខែៗ ប្រៀបដូចគូ សង្សារ បានជួបគ្នា15នាទីក្នុងមួយខែ ដូច្នេះហើយយ៉ុនត្រូវចាំ30ថ្ងៃទៀតទម្រាំជួបអ្នកគ្រូពេទ្យអីម។ ចាប់តាំងពីថ្ងៃជួបអ្នកគ្រូពេទ្យអីម យ៉ុនមានអារម្មណ៍ថាខ្លួនធ្វើការយឺតជាងជាងមុន រហូតម្ចាស់ការ ងារ ត្រូវ តាមទា មិនដឹងកើតអីគាត់។

...ហើយការនឹករលឹកអ្នកណាម្នាក់ពេលកំពុងធ្វើការ ជាជម្ងឺដែលអាចព្យាបាលជាឬអត់? ទស្សនា រឿងនេះចាប់ពីពេលនេះតទៅមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្ត។

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.face book.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជា មិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពី ភាពយន្តជារៀងរាល់អាទិត្យ។

- អាន ៖ ជំនួបតារា នៃរឿង Heart Attack កក្រើក Aeon Mall កាលពីយប់មិញ (Trailer Inside)

ប្រភព ៖ Westec Media Limited