ក្រុមហ៊ុន Samsung បានបង្ហាញជាផ្លូវការនូវប្រភេទកាមេរ៉ា ប្រើប្រព័ន្ធប្រតិបត្តិការ Android ដំបូងរបស់ខ្លួន ជាមួយនឹងរូបសណ្ឋានខ្ពស់ និងអេក្រង់ធំ នោះគឺ Galaxy Camera។

បើប្រៀបធៀបជាមួយនឹង កាមេរ៉ាដំបូងរបស់ Nikon ដែលទើប ធ្វើការបង្ហាញខ្លួនពេលថ្មីៗនេះកាមេរ៉ារបស់ Samsung មានចំនុចល្អជាងច្រើនទាំងរូបសណ្ឋាន និងការរចនាម៉ូដ។ វាបំពាក់នូវអេក្រង់ទំហំ 4,8អ៊ីញ 308ppi កំរិតពន្លឺ HD SLCD display ជាមួយកែវហ្សូម 21x zoom lens និងមានទំហំកាមេរ៉ា 16 MP BSI CMOS sensor។ វាអាចចូល Google Play រឺ Samsung App ដើម្បីដោនឡូតកម្មវិធីផ្សេងៗដូចឧបករណ៍ Android ដទៃទៀតផ្សេងដែរ។

/

Samsung Galaxy Camera

វាបានបំពាក់នូវ CPU quad-core ល្បឿន 1.4GHz, មានមេម៉ូរីក្នុង 8GB, រន្ធដោតកាត microSD,ថ្ម 1,650 mAh, ទម្ងន់ 305ក្រាម និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean ។ Samsung’s Galaxy Camera អាចភ្ជាប់ជាមួយ 3G, 4G, Wifi, GPS, Bluetooth...វានឹងមានបីម៉ូដែលខុសគ្នា ដូចជាកាមេរ៉ាដែលភ្ជាប់ តែប្រព័ន្ធ Wi-Fi, កាមេរ៉ាភ្ជាប់បច្ចេកវិទ្យា 3G ជាមួយ Wi-Fi និងកាមេរ៉ាភ្ជាប់បច្ចេកវិទ្យា 4G ជាមួយ Wi-Fi  ហើយកាមេរ៉ាទាំងបីប្រភេទនេះ នឹងចេញលក់នៅលើទីផ្សារចុងឆ្នាំ2012 នេះ៕

/

/

/

/

/

/

 

ដោយ៖ សិលាប្រភព៖ TTE