Logo, Camnews
  • បច្ចេកវិទ្យា > ព័ត៌មានបច្ចេកវិទ្យា

លេចចេញ Android 4.3 Jelly Bean ជាមួយ Interface Camera ថ្មី

25/05/2013 08:49

កាលពីថ្ងៃម្សិលមិញ នៅឯពិព័រណ៌ Thailand Mobile Expo គេបានឃើញស្មាតហ្វូន LG Nexus 4 មួយកំពុងតែប្រើ Version Android 4.3 (មិនមែន 5.0 ដូចបណ្តាព័ត៌មានចចាមអារាមថ្មីៗនេះទេ) ។ បើតាមបណ្តារូបភាពខាងក្រោម យើងឃើញថា Android 4.3 នៅតែរក្សានូវ រូបគ្រាប់សណ្តែករីករាយ រួមជាមួយឈ្មោះហៅថា Jelly Bean ដដែល។

ក្រៅពីនេះ កាមេរ៉ានៅលើ Android 4.3 ហាក់ដូចជានឹងត្រូវបានបន្ថែមនូវ Mode ថតថ្មីៗមួយចំនួន រួមជាមួយការផ្លាស់ប្តូរត្រង់ Interface ថតរូប ប្រហែលជា Google ចង់ធ្វើឲ្យប្រសើរឡើង នូវការថតផ្តិតយករូបភាពនៅលើ Nexus 4 ក៏ដូចជាបណ្តាឧបករណ៍ប្រើប្រាស់ Android 4.3 Jelly Bean ក្រោយៗនេះ សំរាប់អតិថិជនរបស់ខ្លួន។

/

អ្វីដែលគួរឲ្យស្តាយ អ្នកថតរូបនេះមិនបានបង្ហាញពី Interface ដើម ក៏ដូចជាបណ្តាចំនុចថ្មីៗផ្សេងទៀត ដែលមាននៅលើ Android 4.3 ទេ។ ជាក់ស្តែង កាលដែលលេចចេញនៅលើ Nexus 4 លទ្ធភាពច្រើន Google នឹងបង្ហាញ និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការដោនឡូត Android 4.3 ក្នុងពេលឆាប់ៗនេះមិនខាន៕

/

/

ដោយ៖ សិលាប្រផព៖ TTE

អត្ថបទ​ដែល​ទាក់ទង

  • DigiTimes: Samsung Display នឹងជាអ្នកផ្គត់ផ្គង់ panel AMOLED តែមួយគត់ដល់ iPhone 2017 30/12/2016 14:02
  • លេចចេញរូបរាងរបស់ LG G6 បំបាត់ចោលការរចនាម៉ូត​ទម្រង់ Module មានរាងស្អាតទាក់ទាញជាង G5 28/12/2016 15:40
  • ស្មាតហ្វូនបើកដំណើរថ្មី ក្នុងរដូវកាលបុណ្យគ្រីសស្មាស់ ៤៤% គឺជា iPhone ឈរលំដាប់កំពូលតារាង 28/12/2016 15:10
  • លេចចេញនូវការរចនាម៉ូតរបស់ Samsung Galaxy J7 (2017) ដែលមានផ្នែកខាងក្រោយ​ រាងប្លែកពីរាល់ដង 23/12/2016 09:07
  • Galaxy S8 អូសបន្លាយពេលបង្ហាញខ្លួន រហូតដល់ខែមេសា តម្លៃថ្លៃជាង Galaxy S7 22/12/2016 09:52

អត្ថបទ​ផ្សេងទៀត

  • កម្មវិធី ជាង 2000 apps លើ Google Playstore អាចបង្កគ្រោះថ្នាក់ ដល់អ្នកប្រើ 25/06/2019 13:51
  • អតិថិជនវីសាកាតទាំងអស់ នឹងរីករាយជាមួយឯកសិទ្ធិពិសេស តាមរយៈកម្មវិធី Visa epic experiences 04/04/2019 11:31
  • ត្រឹមរយៈពេលបីថ្ងៃ ក្រុមហ៊ុន MekongNet ទទួលបាននូវអ្នកចូលទស្សនាស្ដង់និងចុះឈ្មោះជាមួយយើងរាប់ពាន់នាក់ 20/03/2019 10:58
  • ទូរស័ព្ទបត់ដូចសៀវភៅរបស់ Huawei ជិតបង្ហាញខ្លូនហើយ 23/02/2019 11:30
  • ដូចម្ដេច ដែលហៅថា Wi-Fi? 09/02/2019 10:41
Top Copyright @ 2013 Camnews. All Rights Reserved.
រាល់ការរិះគន់ កែលំអ បញ្ចេញយោបល់ អ្នកអាចទាក់ទង Camnews តាមរយៈ Email: info@camnews.com.kh