បច្ចុប្បន្ន Apple នៅតែមិនទាន់បញ្ចេញ iOS 7 beta សំរាប់ iPad នៅឡើយទេ ទើបតែមាន Xcode គឺ emulator ដើម្បីប្រើសាកល្បង នៅក្នុងអត្ថបទកាលពីពេលមុនរបស់ខ្លួន ដែលបាននិយាយ។ ជាក់ស្តែង មុន Version beta គឺមាន Version alpha ហើយវីដេអូខាងក្រោមនេះ គឺជា Version iOS 7 alpha ប្រើនៅលើ iPad retina, Version ដែលត្រូវបានបង្ហាញណែនាំ ក្នុងចំនួនមានកំណត់ ដល់អ្នកអភិវឌ្ឍន៍មួយចំនួន។
វីដេអូនេះ អាចជួយឲ្យអ្នកបានឃើញពីមូលដ្ឋាននៃ iOS 7 ប្រើនៅលើ Tablet ដែលបច្ចុប្បន្ន នៅមិនទាន់ច្បាស់ថា ពេលណានឹងមាន Version beta ដល់បណ្តាអ្នកអភិវឌ្ឍន៍ឡើយ។ រីឯFull Version សំរាប់អ្នកប្រើប្រាស់វិញ គឺវានឹងបង្ហាញខ្លួននៅខែកញ្ញាខាងមុខនេះ។ iOS 7 នៅលើ iPad ក៏មិនមានអ្វីខុសប្លែកពី iPhone ប៉ុន្មានដែរ ពោលវាមានបណ្តា Features ប្រហាក់ប្រហែលគ្នា ដូចជា Control Center, Notification ថ្មី...។

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល