ការប្រកួតរវាងក្រុមជំរើសជាតិអ៊ុយក្រែន និងអង់គ្លេស គឺជាការប្រកួតមួយពោរពេញដោយភាពតានតឹង និងការឈ្លោះប្រកែកគ្នា។

ហេតុតែចាំបាច់ត្រូវតែឈ្នះ ដូច្នេះអ៊ុយក្រែនបានធ្វើការវាយសំរុកយ៉ាងខ្លាំងតាំងពីនាទីដំបូងនៃការប្រកួត។ ប៉ុន្តែក្រុមម្ចាស់ផ្ទះមិនបំបែកបាននូវសំណាញ់ការពារដ៏រឹងមាំរបស់ក្រុមជំរើសជាតិអង់គ្លេស។ចប់តង់ទីមួយ​មិនមានក្រុមណា រកបានគ្រាប់បាល់នាំមុខឡើយ។

/

Rooney ជួយឲ្យក្រុមជំរើសជាតិអង់គ្លេសទទួលបានជ័យជំនះ

ចូលដល់តង់ទីពីរ ជាសំណាងរបស់អង់គ្លេស នៅពេលដែលអ្នកចាំទីរបស់អ៊ុយក្រែនបានមានកំហុសធ្វើឲ្យ Rooney មានឱកាសក្នុងការតែតបាល់បញ្ចូលទីបានយ៉ាងងាយស្រួល។ ពេលមានគ្រាប់បាល់នាំមុខគូប្រកួតហើយ អង់គ្លេសបានបន្តទំរង់លេងទប់យ៉ាងរឹងមាំទៀត។ ដោយសារតែមានសំណាងដែរ ទើបក្រុមជំរើសជាតិអង់គ្លេសអាចថែរក្សាលទ្ធផលខាងលើរហូតដល់ចប់ការប្រកួតបាន។ ជាមួយលទ្ធផលនេះ អង់គ្លេសឈរលើកំពូលតារាង ក្នុងពេលដែលអ៊ុយក្រែនត្រូវធ្លាក់ពីយូរ៉ូឆ្នាំនេះ៕

Video Highlight Goal Ukraine Vs England

លទ្ធផល៖ អ៊ុយក្រែន-អង់គ្លេស (0-1)រកបានគ្រាប់បាល់៖ Rooney 48'កីឡាករចូលប្រកួតអង់គ្លេស: Hart; Johnson, Terry, Lescott, Cole; Gerrard, Parker; Milner, Rooney, Young; Welbeck អ៊ុយក្រែន: Pyatov, Gusev, Khacheridi, Selin, Rakitskiy, Yarmolenko, Tymoschuk, Konoplianka, Garmash, Devic, Milevskiy.

ដោយ៖ សិលាប្រភព៖ 24h