កាលពីពេលថ្មីៗនេះ Foxconn បានបង្ហាញឲ្យឃើញ Smartwatch មួយដែល Support ជាមួយiPhone ហើយក្រុមហ៊ុនសង្ឃឹមថា នេះគឺជាកម្លាំងទឹកចិត្តមួយជុំរុញ ក្នុងការជួយបង្កើនប្រាក់ចំណូលក្នុងពេលអនាគត។ ឧបករណ៍នេះ ក៏មាន Support នឹងបណ្តា Sensor សុខភាព ដើម្បីវាស់ស្ទង់ព័ត៌មាន ស្តីពីចង្វាក់បេះដូង ដង្ហើម។ ក្រៅពីនេះ វាក៏អាចប្រើសំរាប់ ត្រួតពិនិត្យមើលMiss Call, អ្វីផ្សេងៗដែល Post នៅលើ Facebook ក៏ដូចជា មើលសារ SMS ផងដែរ។
បើសិនជាលទ្ធផលនៃការវាស់ស្ទង់នោះ មិនសូវជាល្អប្រសើរ Smartwatch នេះនឹងផ្តល់ជាគំនិតណែនាំ ដល់អ្នកប្រើប្រាស់ឲ្យបានដឹងថា គួរធ្វើយ៉ាងណា ដើម្បីកែប្រែស្ថានភាព ឲ្យប្រសើរឡើងវិញ។
លោកប្រធាន Terry Gou របស់ Foxconn បានឲ្យដឹងថា គំរូនាឡិកាពាក់ដៃឆ្លាតវៃ ដែលបាននិយាយខាងលើនេះ គឺត្រូវបានអភិវឌ្ឍដោយ ផ្នែកឯកទេសនៅក្នុងការទំនាក់ទំនងឥតខ្សែ (Wireless Communication) និងឧបករណ៍វេជ្ជសាស្រ្ត របស់ក្រុមហ៊ុន។

បច្ចុប្បន្ន យើងនៅមិនទាន់ឃើញមានរូបភាពច្រើន នៃ Smartwatch នេះ នៅឡើយទេ ក្រៅតែពីរូបភាពមួយសន្លឹកខាងលើ ដែលជាគំរូកំពុងត្រូវបាន Foxconn ធ្វើពិសោធ។ រីឯតំលៃលក់ និងពេលវេលានៃការបង្ហាញខ្លួន ក៏មិនទាន់ត្រូវបានក្រុមហ៊ុន បង្ហើបឲ្យដឹងនៅឡើយដែរ៕
ដោយ៖ សិលាប្រភព៖ TTE