តាមប្រភពពីគេហទំព័រ Phonearena, ក្មេងស្រី Chloe Gillooley ត្រូវបានប៉ាម៉ាក់ ទិញកាដូឲ្យនូវiPad មួយគ្រឿង នៅក្នុងថ្ងៃខួបកំណើតលើកទី ៨ របស់នាង។ គ្រប់រឿងទាំងអស់ មិនមានអ្វីត្រូវនិយាយឡើយ រហូតដល់ថ្ងៃទី ២៤ ខែសីហា ពេលដែលChloe នៅផ្ទះលោកយាយរបស់ខ្លួន នៅតំបន់ Widnes ប្រទេសអង់គ្លេស រួមជាមួយប៉ារបស់នាងគឺ លោក Tim Gillooley។
នៅល្ងាចថ្ងៃដដែលនោះ ពេលដែល លោក Tim Gillooley ចេញពីបន្ទប់ទឹកមកក្រៅ ដើម្បីសាកថ្ម iPad ឲ្យកូនស្រី ពេលនោះស្រាប់តែ ធ្វើឲ្យគាត់ដួលអុកគូទ ដោយសារតែការផ្ទុះយ៉ាងខ្លាំងពីឆ្នាំងសាក iPad។ ការផ្ទុះភ្លាមៗ និងមានចរន្តឆក់ផងនោះ បានធ្វើឲ្យបណ្តាម្រាមដៃរបស់បុរសអាយុ ៣៤ឆ្នាំ រូបនេះ ឆេះខ្លោចខ្មៅ។ សំណាងណាស់ដែលក្មេងស្រី Chloe Gillooley ឈរក្បែរនោះ មិនមានបញ្ហាអ្វីកើតឡើង។

តាមលោក Tim Gillooley បានឲ្យដឹងថា iPad នេះ ធ្លាប់មានបញ្ហា ជាមួយឆ្នាំងសាកម្តងរួចមកហើយ ហើយគាត់ក៏បានយកឧបករណ៍ ទៅឲ្យគេពិនិត្យមើល ហើយត្រូវបានគេឆ្លើយមកវិញថា ទាំង iPad និងឆ្នាំងសាក មិនមានបញ្ហា (ខូច) អ្វីកើតឡើងឡើយ។ ប៉ុន្តែជាក់ស្តែង ពេលនោះ Tim Gillooley នៅតែសំរេចចិត្តទិញ ខ្សែ Connector lightning ហ្សីនថ្មីមួយទៀត របស់Apple។

បច្ចុប្បន្ន Apple កំពុងតែធ្វើអង្កេត ត្រួតពិនិត្យលើបញ្ហាផ្ទុះនេះ ហើយបានស្នើសុំឲ្យលោក Tim Gillooley ផ្ញើឆ្នាំងសាកនោះ មកក្រុមហ៊ុន ដើម្បីធ្វើការត្រួតពិនិត្យ។ ខ្ញុំពិតជាចូលចិត្តផលិតផលរបស់ Apple ណាស់ ប៉ុន្តែខ្ញុំនឹងមិនអនុញ្ញាតឲ្យកូនស្រីរបស់ខ្ញុំ នៅជិត iPhone របស់ខ្ញុំឡើយខ្លាចវាផ្ទុះដូចគ្រាប់បែក ដូចករណី iPad ទៀត, Gillooley និយាយឲ្យដឹង៕
បញ្ហាមួយចំនួនដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ កើតចេញពីផលិតផលរបស់ Apple ៖
iPhone 5 បង្កឲ្យមានចរន្តឆក់មនុស្សស្លាប់ ពេលកំពុងសាកថ្ម
អ្នកប្រើប្រាស់ទូរស័ព្ទម្នាក់ទៀត ត្រូវបានដេកពេទ្យ ព្រោះឆក់ពេលសាកថ្ម iPhone
ជនរងគ្រោះចិនម្នាក់ទៀត អាចនឹងត្រូវពិការភ្នែក ដោយសារការផ្ទុះរបស់ iPhone 5
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលាប្រភព៖ VReview