បើទោះជា CEO របស់ Facebook បានបញ្ជាក់ថានឹងមិនមានស្មាតហ្វូនមានឈ្មោះ Facebook ត្រូវបានបង្ហាញខ្លួន ប៉ុន្តែតាមរយះព័ត៌មានថ្មីៗកន្លងទៅនេះ រឿងនេះមិនប្រាកដឡើយ។
តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា HTC កំពុងតែមានផែនការរចនាម៉ូដស្មាតហ្វូនមួយដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android និងធ្វើការសហការផលិតជាមួយ Facebook។ ស្មាតហ្វូននេះមានកូដឈ្មោះ OPERAUL និងប្រើ Android Jelly Bean 4.1, chip Dual Core Qualcomm Snapdragon S4 ល្បឿន 1,4GHz អេក្រង់មានកំរិតពន្លឺ 1280 x 720។ លើសពីនេះ ស្មាតហ្វូនមួយនេះថែមទាំងបំពាក់នូវ chip ក្រាហ្វិក Adreno 305 ទៀតផង។

គំរូច្នៃប្រឌិតមួយនៃស្មាតហ្វូន Facebook
ប៉ុន្តែ តើហេតុផលអ្វីបានជា Facebook នៅមិនទាន់ធ្វើការបង្ហាញជាផ្លូវការឲ្យដឹងពីបញ្ហានេះ? ចម្លើយប្រហែលជាបណ្តាញសង្គមយក្សមួយនេះ រង់ចាំទាល់តែផលិតផលសំរេចចេញជាផ្លូវការហើយមិនមានជួបនូវកំហុសអ្វីទាំងអស់ ហើយមើលទៅ !
Benchmark របស់ស្មាតហ្វូនអាថ៌កំបាំងដែលមានឈ្មោះថា OPERAUL ត្រូវបានបង្ហាញ
Facebook បានជួលវិស្វករ 6នាក់ធ្វើការនៅក្នុងគំរោងរបស់ Apple ទន្ទឹងនឹងនោះក៏បានជួលវិស្វកររចនាម៉ូដ iPad ម្នាក់ផងដែរក្នុងរយះពេលពីរបីខែកាលពីពេលកន្លងទៅនេះ។ សំណួរសួរថា ក្រុមហ៊ុនបណ្តាញសង្គមមួយ ជួលវិស្វកររចនាម៉ូដស្មាតហ្វូន ក្នុងគោលបំណងអ្វីទៅ? ចម្លើយយើងនឹងដឹងច្បាស់ក្នុងរយះពេលឆាប់ៗខាងមុខនេះ៕

ដោយ៖ សិលាប្រភព៖ K14