ចំនុចដែលអស្ចារ្យបំផុតរបស់Sony Vaio T13 នោះគឺ ការរចនាម៉ូត, Smooth Curvesនិងសំបករបស់វាស្រោបដោយលោហធាតុ ម៉ាញ៉េស៊ីយ៉ូម អាលុយមីញ៉ូមដ៏រឹងមាំ។
Ultrabook ស៊េរីថ្មីមានកំរាស់17,8mm និងទម្ងន់1,6kg, អេក្រង់ LED 13.3 inch កំរិតពន្លឺ1.366 x 768 pixel, CPU Core i5 Ivy Brigde, RAM DDR3 4GB, ក្រាហ្វិក Intel HD 3000, Hard Drive HDD 500GB និង SSD 32GB, បច្ចេកវិទ្យា xLOUD និង Clear Phase ដែលអាចឲ្យអ្នកប្រើប្រាស់តំឡើងសំលេងSpeaker ដោយមិនបែកសំលេង។
/
Sony Vaio T13 បង្ហាញនៅក្នុងពិពណ៌Computex 2012
 រយះពេលRestart ម៉ាស៊ីនក្នុងលក្ខខណ្ឌ Sleep ប្រើរយះពេល 2 វិនាទី ដោយសារសមត្ថភាពរបស់Intel Smart Response Technology និង Sony Rapid Wake។ បើសិនជាអ្នកគ្រាន់តែប្រើSSD អ្នកអាចម៉ាស៊ីនបានរយះពេល9 ម៉ោងជាប់គ្នា(ធម្មតា 7 ម៉ោង) រឺ Stand by បានដល់ 90 ថ្ងៃ។Sony Vaio T13 ក៏ផ្គត់ផ្គង់ touchpad ធំទូលាយ, លទ្ធភាពបញ្ជាដោយMotion, USB 2.0, USB 3.0, HDMI, VGA និង Ethernet។
តាមការឲ្យដឹង Sony Vaio T13កំពុងដាក់លក់នៅលើទីផ្សារ ក្នុងតំលៃប្រហែលជាង 1.000 UDS៕
/
/
/
/
/
/
/
/
/
/
/
/
/
/
/
ដោយ៖ និស្ស័យប្រភព៖ k14