iOS គឺជាប្រព័ន្ធប្រតិបត្តិការដែលសំបូរដោយកម្មវិធីប្លែកៗជាច្រើននាពេលបច្ចុប្បន្ននេះ។ ចំណែកក្រុមអ្នកធ្វើការអភិវឌ្ឍន៍វិញក៏មិនបានផ្អាកយុទ្ធនាការនៃការដាក់បញ្ចេញនូវកម្មវិធីប្លែកពិសេសៗសំរាប់ប្រព័ន្ធមួយនេះដែរ។ គឺជាអ្នកប្រើប្រាស់ម្នាក់ ប្រាកដណាស់ថានឹងមានពេលណាមួយនោះលោកអ្នកនឹងកើតមានគំនិតចង់សាកល្បងប្រើប្រាស់នូវកម្មវិធីដ៏អស្ចារ្យជាច្រើនដែលមាននៅក្នុង Apps Store របស់ Apple ជាក់ជាមិនខាននោះឡើយ។​ដូច្នេះពេលនេះយើងខ្ញុំសូមធ្វើការណែនាំជូនលោកអ្នកនូវកម្មវិធីពិសេសមួយដែលមានឈ្មោះថាRemote Mouse ដែលជាកម្មវិធីមួយមានសមត្ថភាពអាចបំលែងទូរស័ព្ទដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS គឺ iPhone ទៅជា Mouse និង Keyboard សំរាប់កុំព្យូទ័រដែលអាចភ្ជាប់ជាមួយនឹងប្រព័ន្ធ Wifi ( Laptop )បាន ។ និងជាពិសេសជាងនេះទៅទៀតនោះគឺដំណើរការរបស់កម្មវិធីនេះពិតជាគួរអោយចាប់អារម្មណ៍និងរស់រវើកទៀតផង។
/
ដំបូង លោកអ្នកត្រូវទាញយកកម្មវិធី Remote Mouse តំរូវតាមប្រព័ន្ធប្រតិបត្តិការដែលខ្លូនកំពុងតែប្រើប្រាស់ (OS X 10.5  រឺ Windows XP/Vista/7)។ បន្ទាប់ពីទាញយកបានហើយត្រូវដំឡើង(install)ដូចកម្មវិធីធម្មតាផ្សេងៗដែរ។ បន្ទាប់ពីដំឡើងរួចរាល់ កម្មវិធីនឹងដំណើរការ activation ដោយស្វ័យប្រវត្តិ និងបង្ហាញសញ្ញនៅលើ System Tray ។ ទន្ទឹមនឹងនោះវានឹងផ្តល់ដល់លោកអ្នកនូវ IP ដើម្បីអោយលោកអ្នកធ្វើការតភ្ជាប់ឧបករណ៍ជាមួយនឹងម៉ាស៊ីនកុំព្យូទ័រតាមរយៈ IP នោះ។ (ម៉ាស៊ីនត្រូវបើក និងដាក់ដំណើរការនូវកម្មវិធីចែកចាយ Wifi)។
width=500
ដំណើរការនៃការដំឡើងកម្មវិធីសំរាប់ iPhone/iPod រឺ iPad ពី App Store។ បន្ទាប់ពីដំឡើងរួចរាល់ចាប់ផ្តើមដំណើរការកម្មវិធី។
width=500
នៅលើអេក្រង់ដើម លោកអ្នកត្រូវវាយ IP ដែលកម្មវិធី Remote Mouse ផ្តល់អោយនៅលើម៉ាស៊ីនកុំព្យូទ័រ និងយកពាក្យ Connect ដើម្បីភ្ជាប់ជាមួយកុំព្យូទ័រ ។
width=500
នៅលើអេក្រង់បន្ទាប់មកទៀតចុចពាក្យថា Continue ដើម្បីបន្ត
width=500
ក្រោយពេលដែលការតភ្ជាប់នោះទទួលបានជោគជ័យហើយ នៅលើអេក្រង់របស់ iPhone នឹងលេចចេញនូវរូបសញ្ញា (icon) របស់ Touchpad និង Keyboard ។ នៅពេលដែលលោកអ្នកវាយអក្សររឺធ្វើអ្វីមូយនៅលើអេក្រង់របស់ iPhone នោះនៅលើកុំព្យូទ័រនឹងបង្ហាញនូវអ្វីដែលលោកអ្នកបានអនុវត្តន៍នៅលើអេក្រង់របស់ iPhone ដូច្នោះដែរ។
width=500
លោកអ្នកក៏អាចចូលទៅធ្វើការកែសំរួល (Settings) នៃកម្មវិធី Remote Mouse នៅក្នុង iPhone ផងដែរ។
width=500
បច្ចុប្បន្ន Remote Mouse នេះអាចដំណើរបានជាមួយកំណែ iOS ចាប់ពី 3.0 ឡើងទៅ ហើយលោកអ្នកក៏អាចដំឡើងទៅក្នុងឧបករណ៍របស់ខ្លួននៅទីនេះ រឺក៏ចូលទៅក្នុង App Store តាមរយៈឧបករណ៍ផ្ទាល់នឹងស្វែងរកជាមួយនឹងពាក្យគន្លឹះ Remote Mouse ។ ដោយឡែកសំរាប់ Android នឹងមាននៅក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ទាញយកកម្មវិធី Remote Mouse សំរាប់ Windows និង Mac នៅទីនេះ                                                                                                          ប្រភព៖ Genk                                                                                                         ដោយ៖ រស្មី