ពិតជាដូចទៅនឹងការសន្យាថានឹងUpgrade Android 4.0សំរាប់Tablet S នៅចុងនិទាឃរដូវនេះSony បានបង្ហាញប្រព័ន្ធប្រតិបិត្តិការថ្មីបំផុតសំរាប់Tabletនេះ។ ការUpgradeនេះនឹងត្រូវបានចែកចាយតាមរយះពិធីសាOTA ដូច្នេះអ្នកប្រើប្រាស់គ្រាន់តែភ្ជាប់Wifi នោះម៉ាស៊ីននឹងប្រាប់អោយDownloadដោយស្វ័យប្រវត្តិ។ ភា្ជប់ជាមួយនឹងការUpgradeនេះ Sonyក៏បានអោយដឹងថា បើសិនជាអ្នកប្រើទិញម៉ាស៊ីននៅអាមេរិច ពីឥឡូវដល់ថ្ងៃទី12/5 នឹងត្រូវចុះតំលៃ50 USD(នៅសល់349USD សំរាប់ម៉ាស៊ីន 16GB​នឹង 449USD សំរាប់ 32GB)។ នៅមិនទាន់មានព័ត៌មានពីថ្ងៃនៃការបង្ហាញចេញAndroid 4.0 សំរាប់Tablet P ឡើយ។

[IMG]

លក្ខណៈថ្មីដែលSony បំពេញលើAndroid 4.0 សំរាប់Tablet S៖> សោរអេក្រង់កាន់តែប្រសើរ: ចូលផ្ទាល់ Notification, សកម្មភាពលើកាមេរ៉ាលឿន> កំរិតនៃកាថតរូបpanorama ថ្មី> Upgrade លើការមើលរូប ចូលផ្ទាល់ក្នុងមេម៉ូរីSD និងឧបករណ៍កែរូប> មានSmall Apps ដែលមានដូចជាម៉ាស៊ីនគិតលេខ អ៊ីនធើណេត Remote> Upgrade អេក្រង់ជាមួយFolder> Upgrade Web: មើលwebសំរាប់ Desktop, save webសំរាប់អានពេលអត់មានអ៊ីនធើណេត > ថតរូបអេក្រង់ដោយកុងតាក់ដើម​ និង​ បន្ថយសំលេង

ដោយ៖ និស្ស័យប្រភព៖ tte