អូស្រ្ដាលី៖ អគ្គីសនីដ៏សន្ទោសន្ទៅមួយ​ បានកើតឡើងនៅខាងកើត​រដ្ឋ Melbourne ប្រទេសអូស្រ្ដាលី។ ការឆេះកប៉ាល់ដ៏ធំមួយ ដែលមានទំហំ ២៨ ម៉ែត្រ និងផ្ទុកប្រេងដល់ទៅ ៤០០០ លីត្រ បានធ្វើអោយភ្ងៀវទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅទីនោះ មានភាពចលាចលយ៉ាងខ្លាំង។ នេះបើតាមសេចក្ដីរាយការណ៍របស់ MFB កាលពីដើមសប្ដាហ៍នេះ។width=455តាមការអោយដឹងពីភ្ងៀវទេសចរណ៍​ម្នាក់ បានអោយដឹងថា​ ពេលដែលគាត់បានមកដល់ទីនេះប្រហែលជា ១៥​ នាទី ស្រាប់តែគាត់ឃើញភ្លើងឆេះយ៉ាងខ្លាំងលើផ្ទៃទឹក ដែលមើលទៅហាក់ដូចជាទឹករលកអញ្ចឹង។ គាត់បានបន្ដថា គ្រោះអគ្កីភ័យមួយនេះ​ ប្រហែលបណ្ដាលមកពីការធ្វេប្រហែស របស់អ្នកបើកកប៉ាល់ ធ្វើអោយបែកធុងសាំង។width=456អាជា្ងធរក្នុងតំបន់មាត់សមុទ្រ ក៏បានរាយការណ៍ដែរថា គ្រោះថា្នក់ដែលបណ្ដាលមកពីការឆេះកប៉ាល់នេះ មិនបណ្ដាលអោយមនុស្សបាត់បងជីវិត​នោះទេ។ តែទូក និងកប៉ាល់តូចៗមួយចំនួនត្រូវបានភ្លើងឆេះខូចខាតអស់។ នេះជាវីដេអូរក្លីប ដែលបង្ហាញពីភ្លើងឆេះកប៉ាល់នេះ។​ សូមចុចដើម្បីមើល៕

 

ដោយ៖​​ រក្សាប្រភព៖ surfwithberserk