iPad ជំនាន់ទី 5 ត្រូវបានឲ្យដឹងថានឹងបំពាក់អេក្រង់ទំហំ 9,7 inch ដូច iPad 4 ដែរ ប៉ុន្តែយកការរចនាម៉ូដតាម iPad Mini, ដូច្នេះហើយវានឹងមានទម្ងន់ស្រាល ហើយតូចជាងជំនាន់មុន។

អ្នករចនាម៉ូដ Ciccarese Design បានធ្វើការគូរគំរូ iPad 5 ដោយផ្អែកតាមព័ត៌មានចចាមអារាមដើម្បីឲ្យអ្នកមើល ងាយស្រួល និងបានដឹងពីរូបភាព Tablet ដែលនឹងជិតធ្វើការបង្ហាញខ្លួនរបស់Apple ។

iPad ជំនាន់ទី 5 និង iPad Mini ជំនាន់ទី 2 ជាមួយអេក្រង់ Retina អាចនឹងដាក់បង្ហាញខ្លួននៅខែមីនា ខាងមុខនេះ។ ក្នុងរយះពេលកន្លងមក បណ្តាព័ត៌មានចចាមអារាមស្តីពីផលិតផល Apple គឺសុទ្ធតែត្រឹមត្រូវទាំងអស់។

/

iPad ជំនាន់ទី 5 (ឆ្វេង) រូបរាងដូច iPad Mini ពង្រីកខ្លួន/

iPad 4 (ឆ្វេង) មានគែមក្រាស់ ជាង iPad 5 និង iPad Mini

/

iPad ជំនាន់ទី 5, iPad Mini ប្រៀបធៀបរូបរាងជាមួយ iPhone 5

/

ដោយសារតែមានគែមស្តើងជាងជំនាន់មុន, iPad 5 មានទម្ងន់ស្រាល និងតូចជាង iPad 4

ដោយ៖ សិលាប្រភព៖ VE