ភ្នំពេញៈ  បន្ទាប់ពីគេហទំព័រ LookingTODAY បានចុះផ្សាយអត្ថបទមួយ មានចំណងជើងថា កូនទី២របស់ ស៊ុក សុភា កើតមកមានបញ្ហា ផ្នែកសុខភាព មិនទាន់បានប៉ុន្មានផង ក៏ត្រូវបានអ្នកនាង ហ្សារីណា បានចេញមុខច្រាន ចោលព័ត៌មាននេះ ភ្លាមៗ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ថា កូនប្រុសបណ្តូលចិត្ត របស់នាង គ្មានបញ្ហាផ្នែកសុខភាពដូចគេ ចុះផ្សាយព័ត៌មាននោះទេ ។

ភរិយារបស់តារា សម្តែងល្បី ឈ្មោះគួរសម លោក ស៊ុក សុភា បានបង្ហោះ ពាក្យពេចន៍ប្រតិកម្មភ្លាមៗ ក្រោយពីមាន ព័ត៌មានចុះផ្សាយ ពីរឿងកូនប្រុស ទើបតែសម្រាលនោះ ដោយនាងបាន សរសេរពាក្យសំដី ជាភាសាខ្មែរ បង្ហោះនៅលើ Facebook របស់នាងថា ខ្ញុំសូមបញ្ចាក់ថា កូនប្រុសរបស់ខ្ញុំ គ្មានបញ្ហាផ្នែក សុខភាពទេ ហើយខ្ញុំក៏អត់បាន សរសេរថា កូនខ្ញុំកើតអីដែរ ហេតុអីក៏មកសរសេរយ៉ាងនេះ? ដែលពេទ្យមិនឲ្យ កូនខ្ញុំចេញមកផ្ទះភ្លាម ដោយសារគ្នា មិនទាន់គ្រប់ខែ នឹងគ្រប់គីឡូ ទើបពេទ្យគេទុកនៅជួយមើលថែ នេះជាច្បាប់នៅស្រុកនេះ។ អ្វីដែលនៅលើ កូនខ្ញុំ គឺជាជំនួយជួយឲ្យគាត់ ដកដង្ហើមបានស្រួល តែប៉ុណ្ណោះ សរសេរយ៉ាងនេះហាក់ ដូចជាដាក់ទំនាយឲ្យកូនខ្ញុំអ៊ីចឹង..! ។

នៅក្នុងសម្តីនោះ អ្នកនាង ហ្សរីណា បានបញ្ជាក់ថា កូនប្រុសរបស់នាង មិនទាន់មានឈ្មោះទេ ដោយសារតែកូននោះ កើតមុនកំណត់។ មុនកើតនាង និងស្វាមីបានរៀបចំ ទៅកំសាន្តនៅសួនសត្វ ដើម្បីអបអរថ្ងៃ Father's day ឲ្យស្វាមី គ្រាន់តែចេញផុតពីផ្ទះបានបន្តិច នាងក៏ចាប់ផ្ដើមឈឺពោះតែម្ដង។ ទើបឃើញនាងដូចជា មិនមែនសំរាលកូន ព្រោះត្រៀមខ្លួនទៅដើរលេង ដូច្នេះកូនប្រុសនេះ កើតថ្ងៃហឹ្នង គឺជាចំណងដៃឲ្យស្វាមីជាថ្ងៃ Father's day នៅអូស្រ្ដាលី ៕

width=500

width=500

ភរិយារបស់ លោក ស៊ុក សុភា (អ្នកនាង ហ្សារីណា)

width=500

width=500

width=500

 

ដោយ ៖ LookingTODAYផ្តល់សិទ្ធិដោយ ៖ ដើមអំពិល