គេហទំព័រ យក្ស ដែលទទួលបានការពេញនិយមមួយរយៈកាល, Yahoo បានបន្តធា្លក់ទៅក្នុងវិបតិ្តយ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុមហ៊ុនមួយនេះបានលាលែងពីតំណែងចាកចេញពីក្រុមហ៊ុន។
ថ្នាក់ដឹកនាំរូបនោះគឺអគ្គនាយកផ្នែកសមិទ្ធិផល លោក Blake Irving, ដែលទើបតែដាក់ពាក្យលាចេញពីដំណែងកាលពីថ្ងៃទី ៨ ខែមេសា ម្សិលម៉ិញ។ បើតាមអ្នកវិភាគ មូលហេតុដែលធ្វើអោយលោក Irving សំរេចចិត្តដាក់ពាក្យលាលែងតំណែងនេះ គឺដោយសារតែកាលពីពីរថ្ងៃមុន Yahoo បានធ្វើការប្រកាសថានឹងបញ្ឈប់បុគ្គលិកមានចំនួនឡើងរហូតដល់ ២០០០នាក់ ដែលភាគច្រើននៅក្នុងចំណោមបុគ្គលិកទាំងនោះគឺសុទ្ធតែស្ថិតនៅក្រោមការទទួលខុសត្រូវរបស់លោក Irving ទាំងអស់។

ប្រភពពត៌មានពី AllThingsD បានអោយដឹងថា អគ្គនាយករបស់ Yahoo បានទទួលយកនូវលិខិតលាលែងពីតំណែងរបស់លោក Irving និងបណ្តានិតិក្រមទាំងឡាយត្រូវបានអនុវត្តន៍ភ្លាមៗផងដែរ។ សាម៉ីខ្លួនលោក Irving ក៏នឹងមិនមានវត្តមាននៅក្នុង Yahoo ទៀតដែរនៅក្នុងសប្តាហ៍នេះ នៅពេលដែលសេចក្តីសំរេចបញ្ឈប់បុគ្គលិកត្រូវបានប្រកាសជាផ្លូវការ៕
ប្រភព៖ AllThingsD ដោយ៖ រស្មី