តាមការវាយតំលៃរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ J.D. Power & Associates ស៊េរី tablet របស់ Samsung ទទួលបានពិន្ទុ ៨៣៥/១០០០ ពិន្ទុ ស្តីពីកំរិតនៃការសប្បាយ របស់អ្នកប្រើប្រាស់ គឺបានឈ្នះ Apple iPad និង Kindle Fire របស់ Amazon។

មោទភាពរបស់ Apple គឺស្ថិតនៅលើ iPhone ដែលទទួលបានរង្វាន់ជាច្រើនពី J.D Power ប៉ុន្តែសំរាប់ Tablet iPad គឺមិនដូច្នេះទេ។ តាមការស្រាវជ្រាវដែលទើបតែបង្ហាញឲ្យដឹង របស់ J.D Power (ប្រារព្ធធ្វើចាប់ពី ខែមីនា ដល់ខែ សីហា ឆ្នាំ២០១៣ នេះ) Tablet របស់ Samsung ទើបជាផលិតផល ដែលបានធ្វើឲ្យអ្នកប្រើប្រាស់ មានការសប្បាយចិត្ត ជាងគេបំផុត ក្នុងឆ្នាំ ២០១៣នេះ។ ឈរលំដាប់បន្ទាប់ពី Galaxy Tab គឺ iPad របស់ Apple (លេខ ២) និង Kindle Fire របស់Amazon (លេខ ៣)។

/

ការវាយតំលៃរបស់ J.D Power ធ្វើឡើងដោយផ្អែកតាមកត្តា ៥យ៉ាង ដែលក្នុងនោះរួមមាន ដំណើរការ Performance, ភាពងាយស្រួលប្រើប្រាស់, រូបរាង/ការរចនាម៉ូត, Feature និងតំលៃលក់។ នៅលើតារាស្ថិតិដែលមានពិន្ទុខ្ពស់បំផុត ១០០០, ស៊េរី Galaxy Tab របស់ Samsung ទទួលបានពិន្ទុ ៨៣៥ ក្នុងពេលដែល iPad ទទួលបាន ៨៣៣ ពិន្ទុ និង Kindle Fire ទទួលបាន៨២៦ ពិន្ទុ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- លេចចេញរូបភាព និងលក្ខណៈសម្បត្តិរបស់ Nokia Lumia 525 ម៉ូដែលតំលៃថោក- ទស្សនាវីដេអូ រថយន្ត (ឡាន) ហោះ AeroMobil 2.5- គំនិតច្នៃប្រឌិត iPhone 6 អេក្រង់ធំ មិនមានប៊ូតុង Home យ៉ាងម៉េចដែរទៅ?- វីដេអូ Concept SmartWatch មាន Brand ឈ្មោះ Lumia ប្រើ Window Phone- លីឡា លើកជើងអីលើកយ៉ាងនេះ...លេចឥឡូវហើយ...!

ប្រែសម្រួល៖ សិលាប្រភព៖ zing