កាលពីថ្ងៃទី 7/7, Samsung ទើបតែបង្ហាញជាផ្លូវការនូវមូលហេតុពិតប្រាកដដែលធ្វើឲ្យទូរស័ព្ទទំនើប Galaxy S III របស់អតិថិជនម្នាក់នៅ Ireland ផ្ទុះកាលពីមុន។
សេចក្តីប្រកាសនេះត្រូវបានអ្នកជំនាញដែលស៊ើបអង្កេតពីការផ្ទុះឆេះ Fire Investigations UK (FIUK,នៅអង់គ្លេស) បានឲ្យដឹងថា ប្រភពថាមពលមួយពីខាងក្រៅគឺជាមូលហេតុសំខាន់បំផុតដែលបង្កឲ្យមានការផ្ទុះ ដែលកំហុសនេះមិនមែនមកពីការរចនាម៉ូដ រឺកំហុសមកពីទូរស័ព្ទឡើយ។
 
បើតាមការប៉ាន់ស្មានរបស់ក្រុមអ្នកជំនាញ ប្រភពកំដៅដែលធ្វើឲ្យ Galaxy S III ផ្ទុះឆេះនោះអាចមកពីអ្នកណាម្នាក់បានយកទូរស័ព្ទទៅសំងួតក្នុងម៉ាស៊ីន Microwaveក្រោយពីធ្វើឲ្យចូលទឹកដោយអចេតនា។ សព្វថ្ងៃម្ចាស់ទូរស័ព្ទដែលផ្ទុះនេះ បានទទួលស្គាល់នូវទង្វើរបស់ខ្លួនដែលបានធ្វើ ហើយបានធ្វើការសុំទោសជាសាធារណៈ។កត្តានេះបង្ហាញថា Galaxy S IIIកំពុងតែដំណើរការល្អជាធម្មតា មិនមានជួបបញ្ហាអ្វីឡើយ ហើយអ្នកប្រើប្រាស់អាចស្ងប់ចិត្តក្នុងការប្រើទូរស័ព្ទទំនើបមួយនេះ។
/
Galaxy S III ក្រោយការផ្ទុះឆេះ
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី20/6 នៅក្នុងពិភពបច្ចេកវិទ្យាបានទទួលដំណឹងមិនគួរឲ្យជឿមួយ នៅពេលដែលទូរស័ព្ទស៊េរីទំនើប Samsung Galaxy S III នៅសុខៗក៏ផ្ទុះ និងឆេះឡើង។ តាមការរៀបរាប់របស់ម្ចាស់ទូរស័ព្ទ Dylan Kershaw (រស់នៅ Ireland), Smartphone កំពុងតែដាក់នៅលើជើងទម្រទូរស័ព្ទប្រើក្នុងរថយន្ត ស្រាប់តែផ្ទុះឆេះឡើងជាមួយនឹងផ្កាភ្លើងពណ៌ស និងសំលេងផ្ទុះតិចៗ៕
ដោយ៖ សិលាប្រភព៖ K14