ចំពោះBarca ពួកគេមានជំរើសតែមួយគត់គឺត្រូវតែយកឈ្នះChelsea នៅក្នុងការប្រកួតយប់នេះ។
បរាជ័យក្នុងការប្រកួតជាមួយReal វាដូចជាមានន័យថាបានប្រគល់ពានLa Ligaទៅអោយសត្រូវ។វាគឺជាការប្រកួតមួយដែលBarca បានចាញ់ដោយអស់ចិត្តជាមួយទំរង់លេងដ៏ល្អ និងមានលទ្ធផលរបស់Real Madrid។ បរាជ័យរបស់Barca លើទឹកដីរបស់ខ្លួន បានបង្ហាញអោយឃើញថា ទោះបីជាក្រុមលេងល្អយ៉ាងណា គ្មានគូប្រៀបយ៉ាងណា ក៏គង់តែមានពេលត្រូវបរាជ័យដែរ។ បរាជ័យ២ប្រកួតបន្តបន្ទាប់គ្នារបស់Barca ជាមួយនឹងChelsea និងReal បានធ្វើអោយក្លឹបអ្នកមានបុណ្យBarcelona បាក់ទឺកចិត្ត និងមានស្មារតីមិនសូវល្អក្នុងការប្រកួតនៅយប់នេះ។សូមតាមដានទស្សនាទាំងអស់គ្នានូវការប្រកួតរវាងBarca និងChelsea នៅយប់នេះវេលាម៉ោង១h៤៥ រំលងអាធ្រាត្រ៕

Barca កំពុងឆ្លងកាត់ការប្រកួតដ៏លំបាកបំផុតក្នុងរយះពេលជាង៣ឆ្នាំនេះ

Chelsea កំពុងតែលេងបានល្អក្នុងការប្រកួតថ្មីៗនេះ
ប៉ាន់ស្មាន៖ 1-1កីឡាករចូលប្រកួត៖ 
ដោយ៖ និស្ស័យប្រភព៖ 24h