ភ្នំពេញៈ ផលិតផលបច្ចេកវិទ្យា ទំនើបចុងក្រោយ (Tablet) ២ប្រភេទ របស់ក្រុមហ៊ុន Apple មានដូចជា iPad Mini 4G/LTE [3G] និង iPad 4 4G/LTE [3G] នឹងត្រូវបានក្រុមហ៊ុន iOne បញ្ចេញលក់ព្រមគ្នា នៅលើទីផ្សារកម្ពុជា នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ ខាងមុខនេះ បន្ទាប់ពីអតិថិជនរបស់គេ រង់ចាំមើលអស់ មួយរយៈពេល កន្លងមក។ iPad Mini ត្រូវគេដឹងថា បានចេញលក់នៅលើទីផ្សារអន្តរជាតិ ២សប្តាហ៍ ក្រោយពេល Apple ចេញលក់ iPad Mini នៅលើទីផ្សារអន្តរជាតិ សំខាន់ៗមួយចំនួន កាលពីដើមខែវិច្ឆិកាកន្លងទៅ ដំណាលគ្នាទៅនឹងការចេញលក់ iPad 4 ដែរ ។ iPad mini 4G/LTE [3G] មានអេក្រង់ ៧,៩អ៊ីញ ដែលមើលរូបភាព ក្នុងកម្រិត 1024 x 768 display និងមានកម្រាស់ ៧,២ មីលីម៉ែត្រ។ ចំណែកឯ iPad 4 4G/LTE [3G] វិញ គឺមានលក្ខណៈ ស្រដៀងគ្នា ទៅនឹង The new iPad ផងដែរ ។
ការមកដល់នៃ បច្ចេកវិទ្យាថ្មីរបស់ Apple គឺជាការបង្ហាញពីភាពជោគជ័យមួយ នៅលើទីផ្សារកម្ពុជា ក៏ដូចជាការរីកចម្រើន នៃផ្សារបច្ចេកវិទ្យាផងដែរ តែទោះជាយ៉ាងណា តម្លៃក្នុងការលក់ iPad ចុងក្រោយទាំង២ នៅតាមបណ្តាលហាង របស់ក្រុមហ៊ុន iOne នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១២ ខាងមុខនេះ មិនទាន់ត្រូវបាន ក្រុមហ៊ុន iOne ដែលជា ក្រុមហ៊ុនចែកចាយ ផលិតផល Apple នៅលើទីផ្សារកម្ពុជា ប្រកាសឱ្យដឹងនៅឡើយទេ៕


ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល