គេហទំព័រមួយរបស់បារាំង ទើបតែបានអាប់ឡូដលើអ៊ីនធឺណេតនូវរូបភាពមួយចំនួន ស្តីពីថេបប្ល៊ែត iPad mini របស់ Apple ដែលបានបង្ហាញឲ្យឃើញនូវអេក្រង់មានទំហំប្រហែល 7,85 inch។

ក៏ដូចជា iPhone 5, រូបភាពរចនាម៉ូដរបស់ iPad mini ត្រូវបានលេចឭពីព័ត៌មានចចាមអារាមជាច្រើនកាលពីពេលថ្មីៗនេះដែលវានឹងមានទំហំ 7,85 inch, មានរន្ធ Connecting ប្រភេទតូចតាមរយះឧបករណ៍មួយចំនួនដែលលេចចេញទាំងនោះ។ បើទោះជាដូច្នេះ គំរូរចនាម៉ូដពិតប្រាកដរបស់ iPad mini នេះនៅមិនទាន់ត្រូវបាន Apple បញ្ជាក់នៅឡើយទេ។

/

ផលិតផលដែលគេនិយាយថាជា iPad mini

ក្នុងពេលដែល iPhone 5 នឹងត្រូវបាន Apple ធ្វើការបង្ហាញណែនាំនៅថ្ងៃទី12/9 ឯ San Francisco សហរដ្ឋអាមេរិច (ត្រូវយប់រំលងអាធ្រាត្រ ថ្ងៃទី13/9 នៅកម្ពុជា), ពេលវេលាបង្ហាញ iPad mini នៅមិនទាន់បានកំនត់នៅឡើយ។ តាមប្រភពព័ត៌មានពី Bloomberg បានឲ្យដឹងថា ថេបប្ល៊ែត iPad mini របស់ Apple នឹងដាក់បង្ហាញខ្លួននៅក្នុង ខែតុលាខាងមុខនេះ៕

/

/

/

/

ដោយ៖ សិលាប្រភព៖ zing