Abramovich ម្ចាស់ក្លឹបរបស់Chelsea បានសន្យាថានឹងមានរង្វាន់ធំ ប្រសិនបើក្លឹបទទួលបានពានChampions League រដូវកាលនេះ។

តាមThe Sun មុនការធ្វើដំណើរទៅទឹកដីNou Camp របស់ Barcaដើម្បីរៀបចំសំរាប់ការប្រកួតវគ្គពាក់កណ្តាលព្រាត់Play-Off Champions League ម្ចាស់ក្លឹបAbramovich របស់The Blues បានសន្យាថានឹងមានរង្វាន់ធំបើសិនក្លឹបទទួលបានពានC1។ គាត់បាននិយាយថា ប្រសិនបើChelsea មានមុខក្នុងវគ្គផ្តាច់ព្រាត់ នោះសមាជិកទាំង25នាក់ដែលម្នាក់ៗនឹងទទួលបានប្រាក់ចំនួន350.000 អឺរ៉ូ។ ទន្ទឹមនឹងនេះ បើសិនជាដណ្តើមពានបានទៀត​នោះក្លឹបទាំងមូលនឹងទទួលបានប្រាក់រង្វាន់បន្ថែមចំនួន8,75 លានអឺរ៉ូទៀត៕

/

Chelsea FC

ដោយ៖ និស្ស័យប្រភព៖ 24h