តាមប្រភពសារព័ត៌មានបរទេសមួយបានឲ្យដឹងថា អតីតតារាសំដែងភាពយន្ត Hollyoaks របស់អង់គ្លេស គឺលោក Simon Morris វ័យ៤២ឆ្នាំ បានប្រព្រឹត្តិអំពើអសីលធម៌ ចាប់រំលោភ ក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ កាលពីថ្មីៗនេះ។

រូបភាព៖ លោក Simon Morris
ហេតុការណ៍នេះបានកើតឡើងនៅយប់មួយ ដែលនៅពេលនោះលោក Morris បានភ្ញាក់ដើរទៅស្ទាប់ប្រដាប់ភេទនាង នៅពេលដែលនាងកំពុងសំរាកលើគ្រែ បន្ទាប់មកធ្វើសកម្មភាពចាប់រំលោភនាងតែម្តង បើយោងតាមសម្តីក្មេងស្រីវ័យ១៥ឆ្នាំម្នាក់នោះ។
អ្វីដែលគួរឲ្យហួសចិត្តនោះ គឺនៅក្នុងតុលាការកាលពីព្រឹកថ្ងៃទី ១៣ ធ្នូនេះ លោក Morris បានបំភ្លើថា លោកគ្មានចេតនាចាប់រំលោភក្មេងស្រីម្នាក់នោះទេ តែវាកើតឡើងដោយសារតែលោកមមើពេលគេងលក់តែប៉ុណ្ណោះ ព្រោះលោកមិនបានចង់ចាំអ្វីបន្តិចឡើយពីហេតុការណ៍ដែលបានកើតឡើង។
ចំណែឯមេធារីការពារក្តីរបស់លោក Morris ឈ្មោះ Sue Ferrier កាន់តែយ៉ាប់ទៅទៀតព្រោះគេបានបញ្ជាក់ថា ឥរិយាបថដែលកើតឡើងលើលោក Morris មានឈ្មោះថា sexsomnia ដែលធ្វើឲ្យ Morris មមើទៅរួមភេទជាមួយមនុស្សដទៃនៅពេលគេងលក់ ហើយថ្មីនេះដែរលោក Morris ទើបតែបានរួមភាពជាមួយអតីតសង្សារ ទើបធ្វើឲ្យមានការមមើដូច្នេះ។
យ៉ាងណាមិញរឿងក្តីនឹងបន្តស្រាវជ្រាវបន្តទៀត ហើយលោក Simon Morris និងត្រូវបញ្ជូនទៅ មន្ទីរពេទ្យដើម្បី ពិនិត្យសុខភាពមើល ថាតើ លោក Simon Morris មាន sexsomnia ស្អីគេនឹងដូចដែលមេធាវីរបស់លោកនិយាយឬអត់៕
ដោយ៖ មិនា ប្រភព៖ mirror