ថ្មីៗនេះ ព័ត៌មានមួយចេញពីកីឡាដ្ឋាន Bernabeu របស់ Real Madrid បានធ្វើអោយទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលនឹកស្មានមិនដល់នោះគឺ ក្រុមហ៊ុន Microsft ដែលជាក្រុមហ៊ុនផលិត Window ដ៏ធំជាងគេនោះ មកទាក់ទងក្នុងព័ត៌មាននោះដែរ ។ តើ Micrsoft មកធ្វើអីជាមួយនឹងកីឡាដ្ឋាន Bernabeu ?

Microsoftព័ត៌មានពិតនោះគឺ មហាសេដ្ឋី Bill Gates ម្ចាស់ក្រុមហ៊ុន Microsoft បានមកចុះចរចារជាមួយនឹងអ្នកគ្រប់គ្រងកីឡាដ្ឋាន Bernabeu ដើម្បីចង់ប្តូរឈ្មោះចេញទៅដាក់ថា កីឡាដ្ឋាន Microsoft វិញ ។នេះមានន័យថា Microsoft ចង់ប្រើប្រាស់កីឡដ្ឋាន ជាការផ្សាយពាណិជ្ជកម្មដ៏ធំមួយ ដោយគ្រាន់តែប្តូរឈ្មោះដាក់ Microsoft ប៉ុណ្ណោះ ។ ការចរចាកំពុងតែស្ថិតនៅក្នុង ដំណាក់កាលដំបូងនៅឡើយតែប្រសិនបើបានសំរេចនោះ កីឡាដ្ឋាន Bernabeu នឹងទទួលប្រាក់លក់ ឬយើងអាចហៅថាប្រាក់ផ្សាយពាណិជ្ជកម្មយ៉ាងច្រើនមហាសាល បន្ទាប់ពីប្តូរឈ្មោះទៅជា កីឡាដ្ឋាន Microsoft ។

Microsoftគួរបញ្ជាក់ផងដែរថា កីឡាដ្ឋាន Bernabeu បានបើកជាផ្លូវការ កាលពីឆ្នាំ ១៩៤៧ ហើយធ្វើការជួសជុលធំបំផុតក្នុងឆ្នាំ ២០១១ ។ កីឡាដ្ឋាននេះ មានឈ្មោះដើមគឺ Chamartín តែបានប្តូរឈ្មោះទៅជា Santaigo Bernabeu វិញទៅតាម​ វីរបុរសបាល់ទាត់ដ៏ល្បីគឺ Santaigo ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ k14