(ភ្នំពេញ)៖ ស្វាមីរបស់តារាកំប្លែង សម្បូរវោហាស័ព្ទមិនចេះរីងស្ងួត អ្នកនាង កាតុ គឺលោក ខ្យង កាលពីពេលថ្មីៗកន្លងទៅនេះ បានធ្លាក់ខ្លួនឈឺនិង សម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យឯកជន មួយកន្លែងក្នុងក្រុងភ្នំពេញ ប៉ុន្តែការសម្រាកព្យាបាលជំងឺនោះ ហាក់ដូចជាមិនអន់ថយឡើយ ទើបតម្រូវឲ្យ នាងនាំស្វាមីជាទីស្រឡាញ់ចេញទៅព្យាបាលជំងឺ នៅប្រទេសវៀតណាភ្លាមៗ។
តាមរយៈរូបថតជាច្រើនសន្លឹក ដែលតារាកំប្លែងស្រីអ្នកនាងកាតុ បានបង្ហោះជាសាធារណៈ នៅលើបណ្តាញទំនាក់ទំនងសង្គមFacebookរបស់នាង បានសបញ្ជាក់ឲ្យឃើញថា តារាស្រីរូបនេះ បាននាំស្វាមីរបស់នាង ចេញទៅព្យាបាលជំងឺ នៅប្រទេសវៀតណា ។ ប៉ុន្តែនៅក្នុងការបង្ហោះរូបភាព ជាសាធារណៈនោះ អ្នកនាង កាតុ មិនបានបញ្ជាក់ច្បាស់ថា ស្វាមីជាទីស្រឡាញ់របស់នាងធ្លាក់ខ្លួនឈឺធ្ងន់ ដោយសាជំងឺអ្វីទេ ដោយនាងគ្រាន់តែនាងបញ្ជាក់យ៉ាងខ្លីថា «Nov VN Jon Por bong oy Cham Chear »។ ប្រែជាភាសាខ្មែរមានន័យថា «ខណៈនេះនាងកំពុងនៅវៀតណាម និងជូនពរឲ្យស្វាមីជាទីស្រឡាញ់ ឆាប់ជាសះស្បើយពីជំងឺ!»។
បន្ទាប់មានការបង្ហោះភ្ជាប់ ជាមួយរូបភាពបែបនេះ គេសង្កេតឃើញមានទស្សនិកជនជាច្រើន បានសម្តែងអារម្មណ៍ភ្ញាក់ផ្អើល និងបានផ្ញើសារសួរនាំពីស្ថានភាពជំងឺ ព្រមទាំងជូនពរស្វាមីរបស់ អ្នកនាង កាតុ លោក ខ្យង ឲ្យឆាប់ជាសះស្បើយ ផងដែរ។
តារាកំប្លែង កាតុ បានបញ្ចេញសារប្រមាណ១ម៉ោងមុននេះ ថា «ពេលនេះគាត់នៅបន្ទប់ ICU នៅឡើយ តែខ្ញុំចង់ថ្លែងអំណគុណ ដល់បងប្អូននិងមិត្តៗទាំងអស់ ដែលបន់ស្រន់ និងបួងសួងឲ្យគាត់ឆាប់ ជាសះស្បើយពីជំងឺ ពេលនេះខ្ញុំគ្មានអ្វី ក្រៅពីលើកម្រាមដៃដប់ ថ្លែងអំណរគុណ និងជូនពរចំពោះបងប្អូន និងមិត្តៗទាំងអស់ ជួបតែសេចក្តីសុខចំរើន ជៀសផុតពីជំងឺផងទាំងឡាយ គ្រប់ៗក្រុមគ្រួសារ..!»។
ដោយឡែក បើតាមប្រភពពីរង្វង់អ្នកសិល្បៈ ដែលស្និទ្ធិជាមួយតារាស្រី អ្នកនាង កាតុ បានបង្ហើបប្រាប់ពីស្ថានភាពជំងឺ របស់ស្វាមីនាងថា លោក ខ្យង ស្វាមីរបស់អ្នកនាង កាតុ បានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ នៅប្រទេសវៀតណានេះ ព្រោះតែសម្ពាធឈាមឡើងខ្ពស់ ដាច់សរសៃឈាមបេះដូងនោះ។
ទន្ទឹមពេលជាមួយគ្នានេះដែរ Khmertalking មិនអាចស្វែងរកការសួរនាំពីអ្នកនាង កាតុ តាមទូរស័ព្ទបាននៅឡើយទេ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង