Surface Book ថ្មី នេះ គឺជាកុំព្យូទ័រកូនកាត់ថ្មីរបស់ Microsoft។

នៅក្នុងព្រឹត្តិការណ៍កាលពីម្សិលមិញ ក្រុមហ៊ុន Microsoft បានបង្ហាញនូវកំណែអាបដេតនៃកុំព្យូទ័រកូនកាត់ Surface Book របស់ខ្លួន។ Surface Book ថ្មីនេះ ត្រូវបានបំពាក់ឈីប Core i7 , ថាមពលថ្មត្រូវបានបន្ថែម ៣០% (ឡើងដល់ ១៦ម៉ោង)។

ពិសេសជាងនេះ ក្រុមហ៊ុនបានកែលំអប្រព័ន្ធត្រជាក់របស់ឧបករណ៍នេះ ជួយឱ្យវាដំណើរការក្នុងសភាពត្រជាក់ជាងមុន និងជួយឱ្យម៉ាស៊ីនដំណើរការបានល្អក្នុងរាល់ស្ថានភាព។

Surface Book ថ្មីនេះ នឹងត្រូវបានដាក់លក់ក្នុងតម្លៃ ២.៤០០ដុល្លារអាមេរិក។ Microsoft អនុញ្ញាតឱ្យបញ្ជាទិញ ចាប់ពីម្សិលមិញ។

/

/

/

/

/

/

/

ប្រែសម្រួល ៖ តារាប្រភព ៖ The Verge