ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ បុគ្គលិកក្រុមហ៊ុន Microsoft ១៨០០ នាក់ត្រូវជម្លៀសខ្លួនទៅកាន់ ទីមានសុវត្ថិភាពភ្លាមៗ បន្ទាប់ពីមានរបាយការណ៍ ប្រកាស  អាសន្ន   បំផ្ទុះ គ្រាប់បែក នៅឯបរិវេណ ស្នាក់ការកណ្តាល ទីក្រុង Munich ប្រទេស អាល្លឹម៉ង់។   ផ្ទុយ  ទៅវិញ របាយការណ៍ ប្រកាសអាសន្ន បំផ្ទុះគ្រាប់បែកប្រការនេះ បន្តិចក្រោយមក ត្រូវបានមន្រ្តី   មាន  សមត្ថកិច្ចបញ្ជាក់ថា គ្រាន់តែជាការ បញ្ឆោតតែប៉ុណ្ណោះ ។

/

ប្រភពបញ្ជាក់អោយដឹងថា ការិយាល័យ កណ្តាល Microsoft គឺមាន  ទីតាំងនៅក្នុងសហគមន៍ Loh- hof នៃឧទ្យាន ឧស្សហកម្ម ១៩គ.ម ភាគខាងជើងក្រុង Munich ។  Süddeutsche កាសែតក្នុងស្រុក ប្រទេសអាល្លឹម៉ង ចុះផ្សាយអោយដឹងថា ក្រុមហ៊ុន Microsoft ទទួល បានទូរស័ព្ទ អនាមិក ហៅចូល ដោយមានការគម្រាមបំផ្ទុះគ្រាប់បែកនៅវេលាម៉ោង ១២ និង ៦នាទី ថ្ងៃត្រង់ (ម៉ោងក្នុងស្រុកប្រទេស អាល្លឺម៉ង់ ១០ វិច្ឆិកា    ម្សិលមិញនេះ  ) ។ ភ្លាមៗ បុគ្គលិក   ក្រុមហ៊ុន  Microsoft ទាំងអស់ ប្រមាណ ១៨០០នាក់ ដែលកំពុងតែបំពេញការងារនោះ  ត្រូវ  ព័ត៌មាន ទទូចប្រាប់ អោយមានការជម្លៀសខ្លួន ចេញពីអាគារការិយាល័យ ។ ក្រោយមកទៀត មន្រ្តីពាក់ព័ន្ធ រួមមាន    មន្រ្តីប៉ូលីស ប្រចាំទីក្រុង អម ដោយសត្វសុនខហិតក្លិននោះ បានចុះចេញបទអន្តរាគមន៍ ស្វែងរក គ្រឿងផ្ទុះ នៅក្រុមហ៊ុន Micro- soft ។ ជាលទ្ធផល មន្រ្តីមានសមត្ថកិច្ច ពុំបានរកឃើញគ្រាប់បែកបំផ្ទុះអ្វីនោះទេ សូម្បីតែស្រមោល ដូច្នេះ ក៏មានការណែនាំអោយក្រុមការងារ ក្រុមហ៊ុន Microsoft ចូលបម្រើការងារវិញ   ជាធម្មតា និង សន្មត់ ថា  ការ ហៅ  ទូរស័ព្ទ  ចូល ពីសំណាក់  ជន  អនាមិក គំរាមបំផ្ទុះគ្រាប់បែកនោះ ជាការបោក បញ្ឆោត ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី