Bill Gates ទើបតែបានឆ្លើយកិច្ចសម្ភាសន៍ក្នុងកម្មវិធី Next របស់ Microsoft។ ក្នុងនោះគាត់បាននិយាយពី Windows 8, Windows Phone 8 (ក្នុងវីដេអូគាត់បាននិយាយច្រឡំថា Windows 8 Phone)។ ចំពោះ Windows 8 គាត់បានសង្កត់ធ្ងន់លើ Touch និងឧបករណ៍ Hardware មួយចំនួន។ ចំពោះ Windows Phone វិញក៏គាត់បាននិយាយដល់វា។ Windows 8 ជាប្រព័ន្ធប្រតិបត្តិការមួយដែលមានភាពងាយស្រួលសំរាប់អ្នកបង្កើតកម្មវិធីសំរាប់ធ្វើការងារ និងសំរាប់អ្នកប្រើប្រាស់ធម្មតាក៏មានភាពងាយស្រួលក្នុងការប្តូរទៅប្តូរមករវាង Windows 8 និង Windows Phone 8។ នៅក្នុងវីដេអូនេះ គាត់ក៏បាននិយាយសរសើរពី Surface ផងដែរ។
សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា !
ដោយ៖ សិលាប្រភព៖ tte