ក្នុងកីឡាឬការប្រកួតអ្វីមួយ ដែលមានអ្នកឈ្នះ និង អ្នកចាញ់ចៀសមិនផុតឡើយ ដោយអ្នកឈ្នះក៏សប្បាយចិត្តទៅ អ្នកចាញ់ក៏អាក់អន់ចិត្ត ជាដើម ។ ថ្មីៗនេះ នៅឯប្រទេសចិន មានការប្រកួតកីឡាអត្តពលកម្មមួយ ដែលក្នុងការប្រកួត Judo មានរឿងមួយដ៏គួរអោយចាប់អារម្មណ៍បំផុត ។
នៅក្នុងកម្មវិធី International Sports Festival ដែលបានធ្វើឡើងនៅខេត្ត Liaoning ចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី ១២ កញ្ញា ។ នៅក្នុងការប្រកួត Judo កីឡាករចិនម្នាក់ឈ្មោះ He YunLong ធ្វើអោយទស្សនិកជន មានការភ្ញាក់ផ្អើលជាខ្លាំង ។ បន្ទាប់ពីចាញ់ការប្រកួតរួចមក HeYunLong បានងាកក្រោយហើយ ក្រាបសំពះសុំទោសទៅលោកគ្រូ របស់ខ្លួនដោយសារតែខ្លួន មិនបានឈ្នះមេដាយមួយសោះជូនក្លឹប ។ He Yunlong បានក្រាបសំពះលោកគ្រូរបស់គាត់យ៉ាងយូរ រហូតទាល់តែគ្រូរបស់គាត់ ឡើងទៅលើកគាត់មក ហើយអោបដោយលាយលំជាមួយនិង ទឹកភ្នែកនៃក្តីស្រឡាញ់និងអាណិត ។
Yunlong បានប្រាប់ថា គាត់ពិតជាសោកស្តាយខ្លាំងណាស់ ហើយគាត់មានអារម្មណ៍ថាគាត់មិនអាចលើកលែកអោយខ្លួនឯងបានទេ ដូចនេះគាត់នឹងខំប្រឹងហាត់បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន អោយបានឈ្នះមេដាយទាល់តែបាន ៕

ដោយ ៖ កុសលប្រភព ៖ k14