ទីភ្នាក់ងារអវកាសអាមេរិក បានអោយដឹងថា យានអវកាសស៊ើបការណ៍ Dawn បានត្រៀមខ្លួនជាស្រេច សម្រាប់បេសកម្មទីពីរ និងក្លាយជាយានអវកាសដំបូងដែលហោះហើរជុំវិញ និងស្រាវជ្រាវភព Ceres នៃប្រព័ន្ធព្រះអាទិត្យ។
កាលពីថ្ងៃទី ៥កញ្ញា យានអវកាស Dawn បានចាប់ផ្ដើមបេសកកម្មដែលមានរយៈពេល ២ឆ្នាំកន្លះ ដើម្បីស្រាវជ្រាវលើភព Ceres នេះបើតាមការអោយដឹងពីទំព័រ AFP។
យានអវកាស Dawn បានទៅដល់គន្លងគោចររបស់ Vesta កាលពីខែកក្កដា ឆ្នាំ ២០១១ ក្នុងបេសកកម្មលើកដំបូងនៃគម្រោងស្រាវជ្រាវភពតូចៗ ចាប់តាំងពីត្រូវបានបាញ់បង្ហោះកាលពីខែកញ្ញា ឆ្នាំ ២០០៧។

ដោយសារតែ យានអវកាស Dawn ទើបក្រុមអ្នកវិទ្យាសាស្ដ្រអាចរកឃើញថាភព Vesta មិនមែនជាភពតូចនោះទេ បើទោះជាវាស្ថិតក្នុងតំបន់ជាយរបស់ភពតូចៗក្នុងប្រព័ន្ធព្រះអាទិត្យ។
បន្ទាប់ពីបេសកកម្មនៅ Vesta យានអវកាស Dawn បានចាប់ផ្ដើមទៅកាន់ Ceres ។ តាមគម្រោង វានឹងទៅដល់ Ceres ក្នុងឆ្នាំ ២០១៥៕
ដោយ ៖ សូរីយ៉ាប្រភព ៖ KH